ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមទៅកាន់អូទ្រីស អ៊ីតាលី និងបុរីវ៉ាទីកង់ទទួលបានលទ្ធផលល្អប្រសើរ
(VOVWORLD) - នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅពេលឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចការងាររបស់ប្រធានរដ្ឋ
វៀតណាមលោក Vo Van Thuong និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែ កក្កដា។
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈ កិច្ចបានបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យ កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ស្ថិរភាព និងចីរភាព។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអូទ្រីស លោក Alexander Van der Bellen។ (រូបថត៖ Thong Nhat/VNA) |
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋ និងគណៈប្រតិភូវៀតណាម បានចូលរួមសកម្មភាពប្រមាណ ៥០ ជាមួយនឹងខ្លឹមសារ និងទម្រង់ដ៏សម្បូរបែប ហើយសម្រេចបានលទ្ធផលជាក់លាក់ និងគ្រប់ជ្រុងជ្រោយ។ បណ្តាប្រទេសបាន ទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក Vo Van Thuong យ៉ាងឱឡារិក កក់ក្តៅ និង យកចិត្តទុកដាក់។ សាធារណៈមតិនយោបាយ សារព័ត៌មាននៅប្រទេសសាម៉ីនិង អន្តរជាតិយកចិត្តទុកដាក់តាមដាន ឆ្លុះបញ្ចាំងយ៉ាងលម្អិត និងធ្វើអត្ថាធិប្បាយយ៉ាង សកម្មចំពោះសកម្មភាពរបស់លោកប្រធានរដ្ឋ ក្នុងដំណើរបំពេញទស្សនកិច្ច តាមនោះ បង្កើតឡើងផ្ទាំងគំរូទិដ្ឋភាពទូទៅប្រកបដោយជោគជ័យនៃដំណើរទស្សនកិច្ច ឆ្លុះ បញ្ចាំងពីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាមនិងប្រទេសនានា។ ថ្នាក់ ដឹកនាំនៃប្រទេសអូទ្រីស និងអ៊ីតាលី សុទ្ធតែបានអះអាងថា គេចាត់ទុកវៀតណាមជា ដៃគូដ៏សំខាន់ជួរមុខក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយមានបំណង ចង់ឲ្យវៀតណាមធ្វើជាស្ពានជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son។ |
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសន្ទនាជាមួយសម្តេចប៉ាប Francis និងនាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់ លោកខាឌីណាល់ Parolin។ ចំណុចលេចធ្លោគឺភាគី ទាំងពីរបានប្រកាសអនុម័តលើបទប្បញ្ញត្តិប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍ និង ការិយាល័យតំណាងអចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ប្រចាំនៅវៀតណាម ដែលជាការគូស សញ្ញានូវជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់។ សម្តេចប៉ាប Francis និងនាយករដ្ឋមន្ត្រី លោក Parolin បានសម្តែងការចាប់អារម្មណ៍ចំពោះការ អភិវឌ្ឍជាវិជ្ជមាន និងសម្បូរបែបនៃជីវភាពជំនឿសាសនា នៅប្រទេសវៀតណាម ក្នុងនោះមានសាសនាកាតូលិកផងដែរ៕