ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមមានសារសំខាន់ចំពោះអេហ្ស៊ីបនិង ទ្វីបអាហ្វ្រិកលើឆាកអន្តរជាតិ
(VOVWORLD) - សរព័ត៌មានអេហ្ស៊ីបនាថ្ងៃទី២៦ ខែសីហា បន្តចុះផ្សាយអត្ថបទសរសេរជា ច្រើនស្ដីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅអេហ្ស៊ីប ក្នុងនោះអះអាងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ ពិសេសចំពោះអេហ្ស៊ីបនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញការ អភិវឌ្ឍនៃផ្នែកទេសចរណ៍អេហ្ស៊ីបផងដែរ។
សារព័ត៌មានអេហ្ស៊ីបចុះផ្សាយអត្ថបទសរសេរជាច្រើនស្ដីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម |
កាសែត Shourouknews បានចុះ ផ្សាយបទអត្ថាធិប្បាយសរសេររបស់ឯកអគ្គរដ្ឋទូត Mohamed Al-Orabi អតីតរដ្ឋមន្រ្តីការ បរទេសនិងជាសមាជិកសភាអេហ្ស៊ីបស្ដីពីដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋវៀតណាមនៅអេហ្ស៊ីបដោយមានចំណងជើងថា “សារសំខាន់ចំពោះ អេហ្ស៊ីបនិងតំបន់ទ្វីបអាហ្វ្រិក លើឆាកអន្តរជាតិ”។ តាមលោករូបនេះថា អេហ្ស៊ីប អាចឆ្លៀតយកសក្ដានុភាពដ៏ធំធេងរបស់វៀតណាមដើម្បីពង្រីកទំនាក់ទំនងនៅ តំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍។
កាសែត Elwatannews បានសង្កត់ធ្ងន់ថា៖ នេះជាដំណើរទស្សនកិច្ចជា ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះគឺសំដៅ បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម វប្បធម៌និងទេសចរណ៍រវាង ប្រទេសទាំងពីរ ពិសេសគឺនាពេលដែលវៀតណាមដណ្ដើមបានការរីកចម្រើនគួរ ឲ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្ម។ អេហ្ស៊ីបអាចរៀនសូត្របទពិសោធន៍ ជាច្រើនពីវៀតណាមក្នុងវិស័យនេះ។
រីឯកាសែត El Fagr វិញ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “សញ្ញា សម្គាល់សំខាន់ក្នុងទំនាក់ទំនងវៀតណាម អេហ្ស៊ីប” ដោយសម្ដែងជំនឿ ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang នឹងរួមចំណែក ជំរុញការអភិវឌ្ឍនៃទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសគឺផ្នែក ទេសចរណ៍អេហ្ស៊ីបនឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើនពីតំបន់អាស៊ីខាង កើត៕