ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនិងសិង្ហបុរី

(VOVWORLD) - នេះជាការ អត្ថាធិប្បាយរបស់លោកបណ្ឌិត Le Hong Hiep អ្នកជំនាញនៃវិទ្យាស្ថាន ISEAS-Yusof Ishak នៅក្នុងជំនួបជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំ សិង្ហបុរីអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី និងអាទិភាពរបស់សឹង្ហបុរីក្នុងទំនាក់ទំនងជាមួយវៀតណាម។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនិងសិង្ហបុរី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VOV)
ប្រព្រឹត្តទៅក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ របស់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបង្ហាញពីសារៈសំខាន់នៃទំនាក់ ទំនងទ្វេភាគីក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសទាំងពីរ។ នេះជាការ អត្ថាធិប្បាយរបស់លោកបណ្ឌិត Le Hong Hiep អ្នកជំនាញនៃវិទ្យាស្ថាន ISEAS-Yusof Ishak នៅក្នុងជំនួបជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំសិង្ហបុរីអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី និងអាទិភាពរបស់សឹង្ហបុរីក្នុងទំនាក់ទំនងជាមួយវៀតណាម។
លោកបណ្ឌិត Le Hong Hiep សង្ឃឹមថា នឹងមានកិច្ចព្រមព្រៀង ឬសេចក្តីថ្លែង ការណ៍មួយដែលបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដូចជាយន្តការធ្វើដំណើរផ្អែកលើលិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនាពេលខាងមុខ។ ប្រការនេះនឹងជួយឱ្យប្រទេសទាំង ពីរស្ដារសេដ្ឋកិច្ចឡើងវិញ កាន់តែលឿន ខ្លាំងក្លាជាងក្នុងដំណាក់កាលក្រោយកូវីដ-១៩ ជាពិសេសក្នុងវិស័យវិនិយោគ ទេសចរណ៍និងអប់រំ។
លើសពីនេះទៅទៀត លោកបណ្ឌិត Le Hong Hiep ក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរអាចមានកិច្ចព្រមព្រៀងផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីយ៉ាង ជាក់ស្ដែងថែមទៀត ដូចជាលើវិស័យសេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិត។ ទាំងនេះសុទ្ធតែជាវិស័យសំខាន់សម្រាប់ផលប្រយោជន៍ជាតិនៃភាគីទាំងពីរក្នុងដំណាក់កាលបច្ចុប្បន្នក៏ដូចជាអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ