ដំណើរទស្សនកចិ្ចរបស់ប្រធានរដ្ឋសភាបារាំងនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ
|
ដំណើរទស្សនកចិ្ចរបស់ប្រធានរដ្ឋសភាបារាំងនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ |
(VOV)_នេះគឺជាការអះអាងរបស់លោក Pascal Deguilhem ប្រធានក្រុមសមាជិក
សភាមិត្តភាពបារាំង-វៀតណាម នៃរដ្ឋសភាបារាំង ក្នុងបទឆ្លើយសម្ភាសន៍អ្នកយក
ព័ត៍មានវៀតណាមនៅទីក្រុងបារីស នាពេលថ្មីៗនេះ ក្នុងឱកាស ប្រធានរដ្ឋសភាបា
រាំង លោក Claude Bartolone នឹងមានដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១
មិនាឆ្នាំ២៩១៦។ លោក Pascal Deguilhem បានអោយដឹងថា៖ដំណើរទស្សនកិច្ចលើក
នេះជាបុព្វបទសំខាន់ ដើម្បីប្រធានាធិបតីបារាំងមានដំណើរទស្សនកិច្ចនៅវៀតណាម៖
“ ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីបារាំងនៅវៀតណាម ត្រូវបាន
ភាគីទាំងពីរទន្ទឹងរងចាំ និងចាំបាច់ណាស់។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបាន
ពង្រឹងនិងពង្រីកជានិច្ច លើគ្រប់វិស័យសំខាន់ៗ។”
តាមលោកថា៖ ប្រធានាធិបតីបារាំង លោក Hollande ក៏បានសន្យានឹងមកបំ
ពេញទស្សនកិច្ចនៅវៀតណាម មុនពេលបញ្ចប់អាណត្តិរបស់ខ្លួន៕