ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនៅឥណ្ឌារួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនៅឥណ្ឌារួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc

(VOV)_នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Ha Kim
 Ngoc ក្នុងពេលឆ្លើយសម្ភាសអ្នកយកព័ត៌មានអំពិដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការនៅឥណ្ឌា
របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan​ ​ចាប់ពីថ្ងៃទី៨ដល់ថ្ងៃ
ទី១១ធ្នូឆ្នាំ ២០១៦។ អនុរដ្ឋមន្ត្រីការបរទេស​ លោក Ha Kim Ngoc បានអោយដឹងថា៖ 
ដំណើរទស្សនកិច្ចលើកនេះ បានជំរុញទំនាក់ទំនង​រដ្ឋសភាវៀតណាមជាមួយស្ថាប័ន
នីតិបញ្ញត្តិរបស់ឥណ្ឌា បង្កើតគ្រិះដ្ឋានរឹងមាំ​សំរាប់ទំនាក់ទំនងស្ថិរភាពនិងយូរអង្វែង
ជាមួយឥណ្ឌា។ ក្នុងឱកាសបំពេញ​ទស្សនកិច្ចលើកនេះ រដ្ឋសភានៃប្រទេសទាំងពីរបាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ បង្កើតក្របខ័ណ្ឌសំខាន់ដើម្បីជំរុញ
ទំនាក់ទំនងរវាង​ស្ថាប័នតាកតែងច្បាប់នៃប្រទេសទាំងពីរអោយបានខ្លាំងក្លាថែម
ទៀត។ អនុរដ្ឋ​មន្ត្រីការបរទេស​លោក Ha Kim Ngoc បានអោយដឹងថា៖នាបច្ចុប្បន្ន​
ឥណ្ឌាជា​ដៃគូ​មួយក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខចំនួន១០របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ