ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បង្កើតសញ្ញាសម្គាល់ដ៏ធំធេងក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន
(VOVWORLD) - ដំណើរទស្សនកិច្ចបន្តនាំឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំ ទូលាយជាមួយជប៉ុនរីកចម្រើនកាន់តែស៊ីជម្រៅ លើកកំពស់និងជំរុញទំនាក់ទំនងសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង សក្តិសមនឹងទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីជប៉ុន
លោក Kishida Fumio។ (រូបថត៖ VNA) |
ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ពីថ្ងៃទី២២ដល់ទី២៥ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio បាន សម្រេចជោគជ័យល្អប្រសើរ។ នៅពេលឆ្លើយបទសម្ភាសន៍សារព័ត៌មានអំពីលទ្ធផលនៃ ដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បាន សង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចបន្តនាំឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំ ទូលាយជាមួយជប៉ុនរីកចម្រើនកាន់តែស៊ីជម្រៅ លើកកំពស់និងជំរុញទំនាក់ទំនងសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង សក្តិសមនឹងទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចក៏ជាសក្ខីភាពដ៏រស់រវើកនៃគោល មាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពិពិធកម្ម ពហុភាគីនិយម សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍ ហើយបង្ហាញថាវៀតណាមជាមិត្តភក្តិគួរឲ្យទុកចិត្ត ជា សមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិផងដែរ។
លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្រ្តីសម្រេចបានលទ្ធផលលើគ្រប់ជ្រុងជ្រោយ ដែលមានអត្ថនន័យ ជាក់លាក់ផង និងអត្ថន័យយុទ្ធសាស្ត្រផង ហើយបង្កើតឡើងសញ្ញាសម្គាល់ដ៏ធំធេង ក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន។ ភាគីទាំងពីរបានកំណត់ទិសដៅធំៗនិងវិធានការ ជាក់ស្ដែងងដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធិនិងទូលំទូលាយ រវាងប្រទេសទាំងពីរ។
រួមជាមួយសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា ដំណើរ ទស្សនកិច្ចលើកនេះបន្តបញ្ជាក់នូវការប្ដេជ្ញាចិត្តជំរុញខ្លាំងបុព្វហេតុសមាហរណកម្ម របស់ប្រទេសជាតិ ពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនិងដៃគូ ពង្រឹងជំនឿទុក ចិត្តរបស់មិត្តភក្តិអន្តរជាតិ សហគមន៍ ជនវៀតណាមនៅឯបរទេសនិងប្រជាជននៅក្នុង ប្រទេសចំពោះគោលជំហរ គោលមាគ៌ាអភិវឌ្ឍដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋ៕