ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅសហព័ន្ធរុស្ស៊ីបង្កើតកម្លាំងចលករយ៉ាងរឹងមាំសម្រាប់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី

(VOVWORLD) - ប្រមុខរដ្ឋទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាអន្តរ ជាតិនិងតំបន់ជាច្រើនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅសហព័ន្ធរុស្ស៊ីបង្កើតកម្លាំងចលករយ៉ាងរឹងមាំសម្រាប់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ VOV) 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដោយបានផ្លាស់ប្តូរនិងឯកភាពលើទិសដៅនិងវិធានការសំខាន់ៗជាច្រើន ដើម្បីបើកដំណាក់កាលនៃកិច្ចសហប្រតិបត្តិការថ្មី កាន់តែយ៉ាងស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង នៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ប្រមុខរដ្ឋទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

នៅឯកិច្ចសន្ទនានេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានវាយតំលៃថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ប្រទេសរុស្ស៊ី បានបង្កើតកម្លាំងចលករដ៏រឹងមាំ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀត ណាម - រុស្ស៊ី ហើយបានអះអាងថា សហព័ន្ធរុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រនាំមុខគេក្នុងតំបន់។ រីឯខ្លួនវិញ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយ ជាមួយសហព័ន្ធរុស្ស៊ី ដោយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូលើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល ព្រមទាំងការផ្លាស់ប្តូរប្រជាជននៅតាមមូលដ្ឋាន និងប្រជាជន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ ប្រមុខរដ្ឋទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្ត នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងវៀតណាម-រុស្ស៊ី ហើយបានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក៏ដូចជា បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

ធ្វើការផ្លាស់ប្តូរមតិអំពីស្ថានភាពពិភពលោកនិងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាង រុស្ស៊ីជាមួយអាស៊ាននិងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីការសម្របសម្រួលក្នុងការរក្សាសន្តិភាព ស្ថិរភាព ការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅអាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ។

នៅចុងបញ្ចប់នៃជំនួបពិភាក្សា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតី Vladimir Putin បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីចក្ខុវិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី រហូតដល់ឆ្នាំ ២០៣០។

បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានាធិបតី Vladimir Putin បានអញ្ជើញបើកពិធីជប់លៀងជូនចំពោះលោកប្រធានរដ្ឋ  Nguyen Xuan Phuc។ ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏បានអញ្ជើញលោកប្រធានាធិបតី Vladimir Putin មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ។ ប្រធានាធិបតី Vladimir Putin បានទទួលយកសេចក្តីអញ្ជើញនេះដោយរីករាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ