ដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលអូស្ត្រាលី៖ គូសសញ្ញាសម្គាល់ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី

(VOVWORLD) - ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ មេសា អគ្គទេសាភិបាលអូស្ត្រាលីលោក  David Hurley នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong។

ដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលអូស្ត្រាលី៖ គូសសញ្ញាសម្គាល់ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី - ảnh 1អគ្គទេសាភិបាលអូស្ត្រាលី David Hurley  (រូបថត៖ abc.net.au)

ចែករំលែកអំពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានចាត់ទុកថា នេះជាលើកទី៣ហើយ ដែលប្រមុខរដ្ឋអូស្ត្រាលីមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយដំណើរទស្សនកិច្ចលើកនេះគឺដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៣-២០២៣)។ លោក David Hurley គឺជាមេដឹកនាំជាន់ខ្ពស់ដ៏សំខាន់របស់អូស្ត្រាលី ដែលមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំនេះ។

តាមគម្រោង សកម្មភាពខំខាន់ៗរបស់អគ្គទេសាភិបាលអូស្ត្រាលី David Hurley ក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះ គឺលោកនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងបួននៃប្រទេសវៀតណាម។ ជាមួយគ្នានេះ អគ្គទេសាភិបាល David Hurley នឹងជួបជាមួយកងកម្លាំងរក្សាសន្តិភាពវៀតណាម អតីតនិស្សិតមួយចំនួនដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលី និងទស្សនាស្ថាប័នអប់រំដូចជា RMIT នៅទីក្រុងហូជីមិញ   ប្រគល់មេដាយជូនកម្មាភិបាលវៀតណាម ដែលបានបំពេញការងារនៅស្ថានទូតអូស្ត្រាលីច្រើនឆ្នាំកន្លងមក។

យោងតាមលោកឯកអគ្គរដ្ឋទូត Andrew Goledzinowski តាមរយៈដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ អគ្គទេសាភិបាលលោក David Hurley មានបំណងចង់ពង្រឹងភាពស្អិតរមួត និងលើកតម្កើងនូវទំនាក់ទំនងមនុស្សរវាងអូស្ត្រាលី និងវៀត ណាម។ ដំណើរទស្សនកិច្ចនឹងក្លាយជាសញ្ញាសម្គាល់មួយក្នុងឆ្នាំដែលរំលឹកខួបពាក់កណ្តាលសតវត្សនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ