ដំណោះស្រាយជំរុញការទាក់ទាញប្រភពទុនវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ

(VOVworld) - នាព្រឹកថ្ងៃទី១២ ធ្នូ នៅរដ្ឋធានីហាណូយ ក្រសួងគមនាគមន៍និងដឹក
ជញ្ជូនវៀតណាម បានរៀបចំសិក្ខាសាលាដោយប្រធានបទ “ដំណោះស្រាយជំរុញ
ការទាក់ទាញប្រភពទុនវិនិយោគចូលក្នុងហេដ្ឋារចនាសម្ព័ន្ធ”។បណ្ដាវិនិយោគិន
តំណាងធនាគារ ស្ថានប័នគ្រប់គ្រងរដ្ឋ និងអ្នកជំនាញការនានានៅក្នុងនិងក្រៅ
ប្រទេស បាននាំចេញដំណោះស្រាយអំពីរបប គោលនយោបាយ សំដៅជំរុញនិង
ទាក់ទាញយ៉ាងខ្លាំងក្លាថែមទៀតប្រភពទុនពីការធ្វើសង្គមភាវូបនីយកម្មចូលក្នុង
វិស័យហេដ្ឋារចនាស្ព័ន្ធគមនាគមន៍។ថ្លែងមតិនៅទីនេះ លោក Nguyen Hong Truong អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូន បានលើកច្បាស់ថា៖

ដំណោះស្រាយជំរុញការទាក់ទាញប្រភពទុនវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ


“ដើម្បីទទួលបានគោលដៅនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប
១នាឆ្នាំ២០២០ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺរចនាសម្ព័ន្ធគមនា
គមន៍ដឹកជញ្ជូន បានកំណត់ជាផ្នែក១ក្នុងចំណោមផ្នែកលោតផ្លោះយុទ្ធសាស្ត្រ​
ចំនួន៣។តម្រូវការអំពីប្រភពទុនវិនិយោគរបស់វៀតណាមក្នុងដំណាក់កាលពី
បច្ចុប្បន្នដល់ឆ្នាំ២០២០គឺធំធេងណាស់។ក្នុងកាលៈទេសៈដែលប្រភពទុនពីថវិការ
រដ្ឋនៅមានកម្រិត ការទាក់ទាញប្រភពទុនពីបណ្ដាប្លុកអង្គភាពអាជីវកម្មឯកជន
នៅក្នុងនិងក្រៅប្រទេស គឺចាំបាច់និងសំខាន់ណាស់”។

ប្រតិកម្មទៅវិញ

ផ្សេងៗ