ដំណោះស្រាយរដ្ឋទាំងពីរសំរាប់អ៊ីស្រាអែលនិងប៉ាឡេស្ទីនកាន់តែពុំមានភាពប្រាកដនិយម
|
ដំណោះស្រាយរដ្ឋទាំងពីរសំរាប់អ៊ីស្រាអែលនិងប៉ាឡេស្ទីនកាន់តែពុំមានភាពប្រាកដនិយម (Image: VNA) |
(VOVworld) – ដំណោះស្រាយរដ្ឋទាំងពីតាមនោះ ប៉ាឡេស្ទីននិងអ៊ីស្រាអែលរួម
រស់ក្នុងសន្តិភាពកាន់តែមិនប្រាកដប្រជាដោយសាររាល់បូលហេតុរួមមាន៖
ស្ថានភាពអំពើហឹង្សាការកសាងទីប្រជុំជនហ្ស៊ីបនិងបំផ្លាញសំនៅដ្ឋានរបស់ជន
ប៉ាឡេស្ទីនពីភាគីអ៊ីស្រាអែលនិងកង្វះសាមគ្គីភាពរបស់ប្រជាជនប៉ាឡេស្ទីន
ទៀតផង។ នេះគឺជាការព្រ មានរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki
Moon នៅសម័យពិភាក្សាបើក ទូលាយស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ាររួមមាន
បញ្ហាប៉ាឡេស្ទីនដែលត្រូវបានក្រុម ប្រឹក្សាសន្តិសុខ អ.ស.ប. រៀបចំឡើង
នាថ្ងៃទី ១៨ មេសា។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានថ្កោល
ទោសបណ្ដាទង្វើតបតវិញរបស់អ៊ីស្រាអែលនៅតំបន់ Gaza ហើយលោកអំពាវ
នាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាប់ផ្តើមការសន្ទនាឡើងវិញយ៉ាងឆាប់ៗ
ដើម្បីទប់ស្កាត់ការផ្ទុះឡើងជំលោះនៅចំរៀក Gaza។ ថ្លែងមតនៅសម័យ
ប្រជុំលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅ អ.ស.ប. លោកស្រី Nguyen
Phuong Nga បានអះអាងថា៖ វៀតណាមគាំទ្រដោះស្រាយបញ្ហារវាងអ៊ីស្រា
អែលនិងប៉ាឡេស្ទីនដោយសន្តិវិធីដោយឈរលើមូលដ្ឋានបណ្ដាសេចក្តី
សម្រេចចិត្តរបស់អ.ស.ប.ការផ្តើមគំនិតសន្តិភាពអារ៉ាប់សំដៅទទួលបាន
វិធានការយត្តិធម៌លើគ្រប់ជ្រាងជ្រោយនិងនិរន្តភាពដែលឆ្លើយតបនឹងផល
ប្រយោជន៍ត្រឹមត្រូវរបស់ភាគីនានា៕