ដំណោះស្រាយអំពីប្រភពដើមទុនសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម

(VOVWORLD) -  នារសៀលថ្ងៃទី ៧ ខែសីហានៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានរៀបចំវេទិការក្រោមប្រធានបទ៖ ដំណោះស្រាយជម្រុញប្រភពដើមទុនសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីពិភាក្សាលើបញ្ហាពាក់ព័ន្ធដល់សហគ្រាសនិងធនាគារ ខណៈដែលមិនទាន់រកឃើញសម្លេងរួមមួយក្នុងការទាក់ទងផ្ទាល់នឹងដើមទុន។

ដំណោះស្រាយអំពីប្រភពដើមទុនសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម - ảnh 1 ទិដ្ឋភាពនៃវេទិកា

យោងទៅតាមមជ្ឈដ្ឋានជំនាញការ ដំណោះស្រាយដើម្បីដោះស្រាយបញ្ហាដើមទុនសម្រាប់ សហគ្រាសខ្នាតតូចនិងមធ្យម សហគ្រាសខ្នាតតូចបំផុត គឺចំណងនៅលើយន្តការរបស់រដ្ឋនៃសកម្មភាពហិរញ្ញវត្ថុនិងសហគ្រាស។ អាស្រ័យហេតុនេះ រដ្ឋត្រូវធ្វើការកែទម្រង់បន្ថែមទៀតលើក្របខ័ណ្ឌគោលនយោបាយនិងច្បាប់ ជាពិសេស ជម្រុញឲ្យសហគ្រាស ធុនតូចនិងមធ្យមចាប់ផ្តើមអាជីវកម្ម។ លើកទឹកចិត្តដល់ភាពច្នៃប្រឌិតអនុវត្តបច្ចេក វិជ្ជា ៤.០ ។

ចំពោះផ្នែកធនាគារវិញ លោក Nguyen Quoc Hung ប្រធាននាយកដ្ឋានឥណទានសេដ្ឋកិច្ចនៃធនាគារជាតិវៀតណាមបានឲ្យដឹងថា៖ “នាពេលខាងមុខ វិស័យធនាគារនឹងអនុវត្តតាមសារាចរណែនាំសម្រាប់សេចក្តីសម្រេចចិត្ត លេខ ៣៩ ដោយបានរួមផ្សំជាមួយមូលនីធិធានាអាជីវកម្មខ្នាតតូចនិងមធ្យមក្នុងស្រុក។ ទន្ទឹមជាមួយគ្នានោះ បង្កើតលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនេះមានសិទ្ធិខ្ចីទុនហើយត្រូវចាត់ទុកសហគ្រាសជាមុខសញ្ញាអាទិភាពសម្រាប់ការខ្ចីដើមទុនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ