ដេប៉ាតឺម៉ង់សិក្សាវៀតណាម ជាយន្តការថ្មី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - ការបង្កើត ដេប៉ាតឺម៉ង់សិក្សាវៀតណាមសំដៅបង្កើតយន្តការថ្មី ដើម្បីជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ជាពិសេសគឺក្នុងក្របខ័ណ្ឌសហប្រតិបត្តិការលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា។
ដេប៉ាតឺម៉ង់សិក្សាវៀតណាម ជាយន្តការថ្មី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក រស់ សុវាចា (រូបថត៖ AKP)

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក រស់ សុវាចាកាលពីថ្ងៃទី ១៦ សីហាបានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាកំពុងមានផែនការបង្កើត វិទ្យស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនោះមាន ដេប៉ាតឺម៉ង់សិក្សាវៀតណាម។

លោក រស់ សុវាចា បានសង្កត់ធ្ងន់ថា ការបង្កើត ដេប៉ាតឺម៉ង់សិក្សាវៀតណាមសំដៅបង្កើតយន្តការថ្មី ដើម្បីជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ជាពិសេសគឺក្នុងក្របខ័ណ្ឌសហប្រតិបត្តិការលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា។ ដេប៉ាតឺម៉ង់សិក្សាវៀតណាម នឹងអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្តល់សញ្ញាបត្របរិញ្ញាបត្រជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច។

បច្ចុប្បន្នវិទ្យាស្ថានភាសាបរទេសនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានដេប៉ាតឺម៉ង់ភាសាបរទេសដូចជា៖ ចិន អង់គ្លេស បារាំង ជប៉ុន កូរ៉េ និងថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ