​ដំបន់ជាច្រើនក្នុងទូទាំង​ប្រទេសវៀតណាមបានរៀបចំការជ្រួតជ្រាបនិងអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាទមជ្ឈឹមបក្សលើកទី៤


​ដំបន់ជាច្រើនក្នុងទូទាំង​ប្រទេសវៀតណាមបានរៀបចំការជ្រួតជ្រាបនិងអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាទមជ្ឈឹមបក្សលើកទី៤   - ảnh 1
នៅដំបន់ជាច្រើន ក្នុងទូទាំងប្រទេសវៀតណាម បានរៀបចំការជ្រួតជ្រាប និងអនុវត្តសេចក្ដីសម្រេចចិត្ត នៃ សន្និបាទមជ្ឈឹម លើកទី ៤ នីតិកាល ទី ១១ (http://www.ktdt.com.vn)

ក្នុងរយះពេល ២ថ្ងៃ ថ្ងៃទី ២៩ និង៣០ មិនា នៅដំបន់ជាច្រើន ក្នុងទូទាំង​ប្រទេស​វៀត
ណាម​ បានរៀបចំការជ្រួតជ្រាប និងអនុវត្តសេចក្ដីសម្រេចចិត្ត នៃ សន្និបាទ​មជ្ឈឹមបក្ស ​លើកទី ៤ នីតិកាល ទី ១១ អំពី ៖”​បញ្ហាចាំបាច់​មួយ​ចំនួន អំពីការកសាងបក្ស​ នាបច្ចុប្បន្ន” អោយបណ្ដាកម្មាភិបាលស្នូល របស់​បណ្ដាខេត្ត។ នៅខេត្ត Ha Giang លេខាគណះកម្មាធិការ​បក្សខេត្ត ​Vuong Mi Vang បានផ្សព្វផ្សាយផ្ទាល់ ​និងជ្រួតជ្រា​ប
បណ្ដា​ខ្លឹមសារសំខាន់ ​នៃសេចក្ដីសម្រេចចិត្ត សន្និបាទ មជ្ឈឹម លើកទី ៤ ​ទៅដល់​បណ្ដាកម្មាភិបាលស្នូល ថ្នាក់ខេត្ត ដែលបានឈប់ពីការងារ​​ កម្មាភិបាលថ្នាក់​ស្រុក ​
និង​បក្ខជនមូលដ្ឋាន។ នៅខេត្ត Vinh Phuc សន្និសីទជ្រួតជ្រាប​សេចក្ដីសម្រេច​ចិត្តនៃសន្និបាទមជ្ឈឹមបក្ស លើកទី៤ ប្រមូលផ្តុំណែនាំ និងពិភាក្សារបញ្ហា​ចាំបាច់​ចំនួន៣ ក្នុងការងារកសាងបក្ស នបច្ចុប្បន្ន ដោយមជ្ឈឹមបានកំណត់។ នៅខេត្ត 
Binh Duong សន្និសីទ ឧទ្ទេសនាមគោលដៅ អត្ថន័យ ​សារ​សំខាន់ ​និងបណ្ដាខ្លឹម​សារស្នូល របស់សេចក្ដីសម្រេចចិត្តនៃសន្និបាទ​មជ្ឈឹម​បក្ស សំដៅបង្ក​អោយមាន​ការឯកភាពខ្ពស់ អំពី​ឆន្ទះ ​ការប្តេជ្ញាចិត្ត ធ្វើសកម្មភាព ក្នុងជួរកម្មាភិបាល ថ្នាក់ដឹក
នាំរបស់ខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ