ដំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាមបំផុសបុណ្យតេតដាំដើមឈើនិទាឃៈរដូវ២០១៤

ដំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាមបំផុសបុណ្យតេតដាំដើមឈើនិទាឃៈរដូវ២០១៤ - ảnh 1
Bac Kan ឆ្នាំនេះខេត្តទាំងមូលគ្រោងដាំថ្មីដើមឈើលើផ្ទៃដី១២ពាន់ហិតតា ក្នុងនោះព្រៃផលិតកម្មជិត៩ពាន់ហិកតា។ (baccantv.com)

        Vovworld-នាថ្ងៃទី៦កុម្ភៈដំបន់ជាច្រើនលើទូទាំងប្រទេសវៀតណាមបានរៀបចំ
ពិធី បុណ្យ​តេត​ដាំដើមឈើដឹងគុណលោកអ៊ុំហូជានិច្ច និទាឃៈរដូវឆ្នាំ២០១៤ ទន្ទឹម​នឹងនោះលាតត្រដាងផែនការដាំព្រៃឈើឆ្នាំ២០១៤។

        នៅ Bac Kan ឆ្នាំនេះខេត្តទាំងមូលគ្រោងដាំថ្មីដើមឈើលើផ្ទៃដី១២ពាន់ហិតតា ក្នុងនោះព្រៃផលិតកម្មជិត៩ពាន់ហិកតា។ លោកស្រី La Thi Huyen អនុប្រធាន​គណៈ
កម្មាធិការប្រជាជនស្រុក Bach Thong ខេត្ត Bac Kan បានឲ្យដឹងថា៖

“ឃុំនានាលើទូទាំងស្រុកបានរៀបចំបុណ្យតេតដាំដើមឈើនិងផ្សាភ្ជាប់នឹងផែនការ
ដាំព្រៃឈើ។ ផែនការដាំព្រៃឆ្នាំ២០១៤ លើទូទាំងស្រុកគឺ១៣៥០ហិតតា បង្កើន​ទំហុំគំរបព្រៃឡើងដល់៧១,៥%។”

        នៅខេត្ត Ha Giang នាថ្ងៃទី៦កុម្ភៈស្រុកទីក្រុងទាំងអស់របស់ខេត្តបានបំផុត​ចលនាបុណ្យតេតដាំដើមឈើ។ ខេត្តខំប្រឹងប្រែងដល់ឆ្នាំ២០១៥នឹងដាំព្រៃបាន១១​
ម៉ឺនហិតតា បង្កើនទំហុំគំរបព្រៃរបស់ខេត្តទាំងមូលឡើងដល់៦០%។ រយៈ​ពេល
រៀបចំបុណ្យតេតដាំដើមឈើចាប់ពីឥឡូវដល់ថ្ងៃទី២៨កុម្ភៈឆ្នាំ២០១៤។ លោក
Nguyen Duc Vinh នាយកមន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Ha Giang បានឲ្យដឹង
ថា៖

        “ឆ្នាំនេះយើងខ្ញុំបំផុសប្រជាជនទាំងមូលដាំព្រៃឈើ។ ប្រការនេះមានន័យថា
ស្រុកនានាសុទ្ធតែមានផែនការដោយឡែក។​ផ្នែកកសិកម្មបានបញ្ជាស្ថានប័នទទួល
បន្ទុកឃុំ​ត្រូវចុះទៅ​ឃុំនីមួយៗដើម្បីបញ្ជាការរៀបចំដាំព្រៃឈើ។ ទិសស្លោកដាំព្រៃ
ឈើរបស់យើងខ្ញុំគឺស្រុកឃុំ​រៀបចំដាំព្រៃឈើនិងប្រជាជនគ្រប់គ្រងដោយខ្លួនឯង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ