ដំបន់នានានៅទូទាំងប្រទេសវៀតណាមជួយជ្រោមជ្រែងទិវាជនពិការ
(VOV WORLD) /  
(Vovworld)-សកម្មភាពជួយជ្រោមជ្រែង ទិវាជនពិការវៀណាមបានប្រព្រឹត្ត
ទៅនៅដំបន់ជាច្រើនក្នុងទូទាំងប្រទេសវៀតណាម ។ព្រឹកថ្ងៃទី១៨មេសា
សមាគមការពារជនពិការនិងកុមារកំព្រាខេត្ត Kon Tum បានរៀបចំសន្និ
សីទលើកសរសើរជនពិការកុមារកំព្រានិងអ្នកការពារគំរូលើកទី២ដំណាក់
កាល២០១០-២០១២។ក្នុងឱកាសនេះជនពិការនិងកុមារកំព្រាចំនួន១៥០
នាក់ត្រូវបានលើកសរសើរ។បងស្រី Vu Thi Bich Thao អ្នកកាត់ដេរ១នាក់
នៅទីរួមស្រុក Dac Ro Ve ស្រុកKon Rayអោយដឹងថា៖“ ខ្ញុំសប្បាយរីករាយ
ណាស់និងឃើញថា៖តាមរយះសន្និសីទនេះខ្ញុំកាន់តែមានជំនឿជាក់ទៅលើ
ខ្លួន។សកម្មភាពដូច្នេះគឺល្អណាស់សំរាប់ជនក្រីក្រ។បណ្តាជនពិការមាន
ក្តីរីករាយជាច្រើនជាងនិងមានឱកាសជួបប្រាស្រ័យជាមួយជនគ្រប់រូប “។
ក្នុងឱកាសនេះដែរនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីជួបមុខនិងលើក
សរសើបណ្តាគ្រួសារនារីពិការគំរូ៕
-VOV WORLD