ដើមទុនវិនិយោគបរទេសចូលវៀតណាមក្នុងរយៈពេល ៨ខែ បន្តសន្ទុះកើនឡើង ដោយសម្រេចបានជិត ១៨,១៥ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ក្នុងរយៈពេល ៨ខែកន្លងមកនេះ វិនិយោគិនបរទេសបានបណ្ដាក់ទុនក្នុងវិស័យចំនួន ១៨ ក្នុងចំណោមវិស័យសេដ្ឋកិច្ចជាតិចំនួន ២១។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ និងផលិតឈានមុខគេ ដោយមានទុនវិនិយោគសរុបជិត ១៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់គឺវិស័យអាជីវកម្មអចលនទ្រព្យ។
ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិចនៅក្រុមហ៊ុន Bumjin Electronics Vina (១០០% ដើមទុនវិនិយោគពីកូរ៉េខាងត្បូង)។ (រូបថត៖ nhandan.vn) |
យោងតាមទិន្នន័យដែលទើបនឹងបានប្រកាសដោយនាយកដ្ឋានវិនិយោគបរទេស គិតត្រឹមថ្ងៃទី ២០ ខែសីហាឆ្នាំនេះ ទុនវិនិយោគបរទេសសរុបដែលបានចុះបញ្ជីចូលមក
វៀតណាមសម្រេចបានជិត ១៨,១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៨ខែកន្លងមកនេះ វិនិយោគិនបរទេសបានបណ្ដាក់ទុនក្នុងវិស័យចំនួន ១៨ ក្នុងចំណោមវិស័យសេដ្ឋកិច្ចជាតិចំនួន ២១។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ និងផលិតឈានមុខគេ ដោយមានទុនវិនិយោគសរុបជិត ១៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់គឺវិស័យអាជីវកម្មអចលនទ្រព្យ។
បើនិយាយពីដៃគូវិញ ក្នុងរយៈពេល ៨ ខែ កន្លងមក សិង្ហបុរីបាននាំមុខគេក្នុងការវិនិយោគនៅវៀតណាម តាមពីក្រោយដោយប្រទេសចិន និងជប៉ុន។
មិនត្រឹមតែដើមទុនចុះបញ្ជីប៉ុណ្ណោះទេ ប៉ុន្តែដើមទុនអនុវត្ត ក៏មានសញ្ញាវិជ្ជមានក្នុងរយៈពេល ៨ ខែកន្លងមកផងដែរ។ យោងតាមនាយកដ្ឋានវិនិយោគបរទេស គិតត្រឹមថ្ងៃទី ២០ ខែសីហា តាមការប៉ាន់ប្រមាណថា គម្រោងវិនិយោគបរទេសត្រូវបានបើកចំណាយ
ទុនវិនិយោគប្រហែល ១៣,១ ពាន់លានដុល្លារអាមេរិក កើនឡើង ១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដូច្នេះ ដំណោះស្រាយដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលក្នុងប៉ុន្មានខែដើមឆ្នាំនេះបាននាំមកនូវប្រសិទ្ធភាពក្នុងការជួយគាំទ្រ និងដោះស្រាយការលំបាកសម្រាប់សហគ្រាសក្នុងការដាក់ពង្រាយ និងបើកចំណាយទុនវិនិយោគ៕