ដើមទុនវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) បានចុះបញ្ជីដើមឆ្នាំរហូតមកដល់បច្ចុប្បន្នសម្រេចបាន ១៦,៧ ពាន់លានដុល្លារ

(VOVWORLD) -  នេះជាការថយចុះខ្លាំងបំផុតចាប់តាំងជំងឺរាតត្បាត កូវីដ ១៩ បានផ្ទុះឡើងម្តងទៀតនៅចុងខែមេសាឆ្នាំ ២០២១ និងដើមខែឧសភាឆ្នាំ ២០២១ នៅខេត្ត Bac Ninh និងខេត្ត Bac Giang។

ដើមទុនវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) បានចុះបញ្ជីដើមឆ្នាំរហូតមកដល់បច្ចុប្បន្នសម្រេចបាន ១៦,៧ ពាន់លានដុល្លារ - ảnh 1រូបថត៖ baochinhphu.vn

យោងតាមទិន្នន័យរបស់ក្រសួងផែនការនិងវិនិយោគ គិតត្រឹមថ្ងៃទី ២០ ខែកក្កដាដើមទុន វិនិយោគផ្ទាល់ពីបរទេស សរុប (FDI) ចូលមកវៀតណាម ដែលបានចុះបញ្ជី ចាប់តាំងពីដើមឆ្នាំ បានឈានដល់ ១៦,៧ ពាន់ លានដុល្លារ ពោលគឺថយចុះជាង ១១ % បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាការថយចុះខ្លាំងបំផុតចាប់តាំងជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងម្តងទៀតនៅចុងខែមេសាឆ្នាំ ២០២១ និងដើមខែឧសភាឆ្នាំ ២០២១ នៅខេត្ត Bac Ninh និងខេត្ត Bac Giang។

ទាក់ទងនឹងវិស័យវិនិយោគ វិនិយោគិនបរទេសបានវិនិយោគលើវិស័យចំនួន ១៨  ក្នុងនោះ វិស័យឧស្សាហកម្មកែច្នៃនិងផលិតកម្មបានបន្តនាំមុខដោយមានដើមទុនវិនិយោគសរុប ជាង ៧,៩ ពាន់លានដុល្លារ; បន្ទាប់មកគឺវិស័យផលិតកម្ម ការចែកចាយអគ្គិសនី និងអាជីវកម្មអចលនៈទ្រព្យ។ល។

ទាក់ទងនឹងដៃគូវិនិយោគ មានប្រទេសនិងដែនដីចំនួន ៨៦ ដែលបានវិនិយោគនៅវៀតណាម ក្នុងនោះសិង្ហបុរីនាំមុខដោយមានទុនវិនិយោគសរុបចំនួន ៥,៩២ ពាន់លានដុល្លារ បន្ទាប់មកគឺជប៉ុនដែលមានដើមទុនវិនិយោគសរុបចំនួន ២,៥៤ ពាន់លានដុល្លារអាមេរិក។ គួរកត់សម្គាល់ថា ដើមទុនវិនិយោគផ្ទាល់ពីបរទេសគឺមកពីប្រទេសសឹង្ហបុរីនិងជប៉ុន ស្ថិតក្នុងទម្រង់នៃការវិនិយោគថ្មី។ ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី ៣ បន្តទៀត គឺចិន និងហុងកុង (ចិន)។

វិនិយោគិនបរទេសបានបណ្តាក់ទុននៅតាមខេត្ត ក្រុង ចំនួន ៥៧ ទូទាំងប្រទេស។ ក្នុងនោះ ខេត្ត Long an នៅតែជាខេត្តដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅក្នុងប្រទេស ដោយមានទុនវិនិយោគសរុបចំនួន ៣,៥៨ ពាន់លានដុល្លារអាមេរិក។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី ២; ជាបន្តបន្ទាប់គឺ Can Tho, Hai Phong និងរដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ