ដើម្បីទីក្រុងហូជីមិញបន្តការអភិវឌ្ឍ

(VOVWORLD) - ឆ្នាំ ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តនៃបក្ខភាគទីក្រុងលើកទី ១១។ 
ដើម្បីទីក្រុងហូជីមិញបន្តការអភិវឌ្ឍ - ảnh 1កែច្នៃអង្ករសម្រាប់នាំចេញនៅឯសហគ្រាសកែច្នៃអាហារជាន់ខ្ពស់ Tan Tuc នៃក្រុមហ៊ុនអាហារហូជីមិញ នៃអគ្គក្រុមហ៊ុនស្បៀងអាហារភាកខាងត្បូង (រូបថត៖ TTXVN)

ហេតុដូច្នេះ ទីក្រុងហូជីមិញកំពុងប្រមូលផ្តុំធនធាន យ៉ាងសកម្ម ជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញ។

ដើម្បីរក្សាបាននូវសន្ទុះកំណើន ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានស្នើដល់គ្រប់សាខាស្រុកទាំងអស់ ត្រូវបន្តជំរុញការកសាងរដ្ឋបាលក្រុង និងកែលំអបរិយាកាសវិនិយោគ ជាពិសេស ត្រូវជំនះលើភាពខ្វះខាតធ្វើសមកាលកម្ម។ ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា៖ “ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនិងសាខាពាក់ព័ន្ធ ចាំបាច់ផ្តោតការយកចិត្តទុកដាក់ក្នុងការដាក់ចេញដំណោះស្រាយនិងការណែនាំ ដើម្បីជួយដល់ថ្នាក់មូលដ្ឋានក្នុងការដោះស្រាយបញ្ហានៅក្នុងវិស័យគ្រប់គ្រងរដ្ឋឯកទេស។ យ៉ាងណាមិញ ដំណោះស្រាយដើម្បីជំនះលើភាពខ្វះខាតក្នុងការធ្វើសមកាលកម្ម ក្នុងប្រតិបត្តិការនៃសេចក្តីសម្រេចចិត្តរបស់ទីក្រុង ពោលគឺធ្វើយ៉ាងម៉េចដើម្បីដោះស្រាយរាល់ការលំបាកនិងបញ្ហាជំពាក់ជំពិនរបស់ប្រជាជនក៏ដូចជាអាជីវកម្ម”។

ទីក្រុងហូជីមិញបានកំណត់ថា ការអនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការឆ្នាំ ២០២១ មានអត្ថន័យសំខាន់ដើម្បីបំពេញគោលដៅនៃដំណាក់កាល ២០២១ - ២០២៥ ព្រមទាំងបង្កើតជាមូលដ្ឋានសម្រាប់ទីក្រុងកាន់តែរឹងមាំនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ