ដើម្បីផលិតផលកសិកម្នរបស់វៀតណាមមានទីផ្សារនៅកូរ៉េខាងត្បូង
(VOVWORLD) - យោងតាមលោក Do Kim Lang អនុប្រធាននាយករដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម) ថា ជារៀងរាល់ឆ្នាំ កូរ៉េខាងត្បូងត្រូវចំណាយប្រាក់ប្រហែល៣៣ពាន់ លានដុល្លាអាមេរិកសម្រាប់នាំចូលមុខទំនិញកសិផលនិងជលផល។
តាមនោះ មិនត្រឹមតែសហគ្រាសវៀតណាមចាប់អារម្មណ៍នឹងទីផ្សារកូរ៉េខាងត្បូងទេ ថែមទាំងក្រុមហ៊ុនចែកចាយមួយចំនួនរបស់ប្រទេសនេះក៏កំពុងស្វែងរកឱកាសសហប្រតិបត្តិការផងដែរ។ ប៉ុន្តែ ដើម្បីផលិតផលកសិផលរបស់វៀតណាមមានទីផ្សារនៅកូរ៉េខាងត្បូង ក្រុមហ៊ុនវៀតណាម ត្រូវផ្តោតសំខាន់លើចំណុចពិនិត្យគុណភាពនិងបង្កើតនូវតម្លៃថ្មីសម្រាប់ផលិតផល។
លោក Do Kim Lang បានឲ្យដឹងថា នាពេលកន្លងទៅ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជគម្មនិងវិនិយោគរវាងវៀតណាមជាមួយកូរ៉េខាងត្បូងមានការអភិវឌ្ឍដោយឥតឈប់ឈរ។ កូរ៉េខាងត្បូងជាដៃគូយុទ្ធសំខាន់របស់វៀតណាម ហើយបច្ចុប្បន្ននេះ កូរ៉េនៅតែជាប្រទេសឈានមុខអំពីការវិនិយោគនៅវៀតណាម។ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៨ តម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់កូរ៉េខាងត្បូងទទួលបាន២,៧៩ពាន់លានដុល្លាអាមេរិក កើន៤៤%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧៕