ដល់ឆ្នាំ ២០២៥ ចំនួនប្រជាជន ៩៥% លើទូទាំងប្រទេសនឹងមានឯកសារសុខភាពអេឡិចត្រូនិក
(VOVWORLD) - វៀតណាមបានកំណត់គោលដៅដល់ឆ្នាំ ២០២៥ ចំនួនប្រជាជន ៩៥% ទូទាំងប្រទេស មានឯកសារសុខភាពអេឡិច ត្រូនិក។
នៅពេលដែលប្រជាជនចូលទៅពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពគ្រប់ទីកន្លែង ក្នុងទូទាំងប្រទេសវៀតណាម ដោយគ្រាន់តែចុចទិន្នន័យលើកុំព្យូទ័រ ហើយព័ត៌មានអំពីស្ថានភាពសុខភាពរបស់សាមីនឹងបានបង្ហាញយ៉ាងពេញលេញ។ ប្រការនេះជួយបានច្រើនសម្រាប់ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល។ នោះគឺជាគោលដៅនៃការអនុវត្តឯកសារអេឡិចត្រូនិកនៅទូទាំងប្រទេស និងផ្លាស់ប្តូរទម្លាប់វេជ្ជសាស្រ្ត ដោយផ្អែកលើសំណុំឯកសារជាក្រដាសមុន ដែលត្រូវចំណាយពេលវេលារបស់វេជ្ជបណ្ឌិតជាច្រើន។
សូមគូសបញ្ជាក់ថា ខេត្ត - ក្រុងចំនួន ២២ បានអនុវត្តកម្មវិធីរាយការណ៍អំពីសុខភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ ពីមូលដ្ឋានសុខភាពឃុំនិងសង្កាត់ រហូតដល់ថ្នាក់ខេត្តនិងក្រុង។ នៅពេលអនាគត ឯកសារគ្រប់គ្រងសុខភាពប្រជាជន ត្រូវភ្ជាប់ពីបណ្តាមូលដ្ឋានសុខាភិបាលឃុំ រហូតដល់មណ្ឌលសុខភាពដែលមានកំរិតខ្ពស់។ នៅពេលប្រជាជនទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យណាមួយក៏ដោយ ក៏អាចក្តាប់ច្បាស់ពីស្ថានភាពសុខភាពរបស់ខ្លួន តាមរយៈប្រព័ន្ធកុំព្យូទ័រផងដែរ៕