ដល់ពេលដែលនាំទំនាក់ទំនងសឹង្ហបុរី-វៀតណាមឡើងកំពស់ថ្មី
|
នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong |
(VOVworld)-“ខ្ញុំមានក្តីសោមនាស្សរីករាយដោយសារក្នុងដំណើរទស្សន កិច្ចវៀត
ណាមរបស់ខ្ញុំនាពេលខាងមុខ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីនឹងលើកកំពស់
ដល់កម្រិត ដៃគូរយុទ្ធសាស្រ្ត”។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសាព័ត៌
មានវៀតណាមប្រចាំនៅសឹង្ហបុរី មុនដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់
ពីថ្ងៃទី១១ដល់ទី១៣កញ្ញាខាងមុខ នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ឲ្យដឹង
ថា សឹង្ហបុរីនិងវៀតណាមមានទំនាក់ទំនងដ៏ល្អអស្ចារ្យ។ តាម លោក Lee Hsien
Loong ថាឥឡូវនេះជាពេលវេលាដើម្បីនាំទំនាក់ទំនងទ្វាភាគីនៃប្រទេសទាំងពីរ
ឡើងកម្រិតដៃគូយុទ្ធសាស្រ្ត។ ប្រការនេះបង្កើតកម្លាំងចលករថ្មីសម្រាប់ ទំនាក់
ទំនងសឹង្ហបុរី-វៀតណាម។ លោក Lee Hsien Loong សង្ឃឹមថា វៀតណាមនិង
សឹង្ហបុរីនឹងមានការផ្លាស់ប្តូរទ្វេភាគីនៅគ្រប់ជាន់ថ្នាក់ច្រើនថែមទៀត ពីថ្នាក់ដឹក
នាំដល់អង្គភាពអាជីវកម្មនិងប្រជាជននៃប្រទេសទាំង ពីរផងដែរ៕