ដោះស្រាយបញ្ហាការងារ ធានាជីវភាពរស់នៅសម្រាប់ពលករ
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ មិថុនា នៅវិមានរដ្ឋសភា សម័យប្រជុំសួរដេញដោលដំបូង ក្នុង ក្របខណ្ឌសម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥ បានប្រព្រឹត្តទៅ ជាមួយនឹង ការឆ្លើយសំណួរដេញដោលពីរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung។
យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue ខ្លឹមសារដែលត្រូវបានយក មកសួរដេញ
ដោលនៅសម័យប្រជុំលើកនេះ ផ្តោតទៅលើបញ្ហាចំនួន ៤ ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់បណ្ដាក្រសួង៖ ក្រសួងការងារ-យុទ្ធជនពិការ និងសង្គមកិច្ច ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រសួងគមនាគមន៍ដឹកជញ្ជូននិងគណៈកម្មាធិការ ជនជាតិ។ នេះគឺជាបញ្ហាធំៗ និងសំខាន់ មិនត្រឹមតែមានភាពចាំបាច់ និងបន្ទាន់ក្នុង រយៈពេលខ្លីខាងមុខប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យយុទ្ធសាស្ត្រ និងយូរអង្វែងទៀតផង៖
“ការសួរដេញដោលនិងការពិនិត្យការឆ្លើយសំណួរដេញដោល គឺជាទម្រង់ប្រកប ដោយប្រសិទ្ធភាពនៃការឃ្លាំមើល ដែលបង្ហាញពីលក្ខៈប្រជាធិបតេយ្យ នីតិរដ្ឋ វិជ្ជាជីវៈ សាធារណៈ និងតម្លាភាពក្នុងសកម្មភាពរបស់រដ្ឋសភា។ ដោយឈរលើមូលដ្ឋាននៃការ ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ ហ្មត់ចត់ ជាមួយនឹងតថភាពជាក់ស្ដែងដ៏សម្បូរ បែបក្នុងវិស័យ ផ្នែកការងារ និងបទពិសោធន៍ដែលសន្សំទុកបានក្នុងអំឡុងពេល បំពេញការងារនៅរដ្ឋសភា ដោយស្មារតីផ្តោតអារម្មណ៍ធ្វើការ ប្រកបដោយភាពក្លៀវក្លា ភាពស្មោះត្រង់ យើងជឿជាក់ថា សម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញ ដោល នឹងបំពេញបាននូវតម្រូវការជាក់ស្តែង និងការរំពឹងទុករបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋ”។
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung ឆ្លើយសំណួរដេញដោល។ (រូបថត៖ VOV) |
ក្នុងនាមជាសមាជិកដំបូងរបស់រដ្ឋាភិបាលដែលឆ្លើយសំណួរដេញដោល រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានផ្តោតលើការ ឆ្លើយសំណួរអំពីការដោះស្រាយបញ្ហាការងារសម្រាប់ពលករ; ដំណោះស្រាយដើម្បី អភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ដំណោះស្រាយដើម្បីជំនពពុះពារលើការជំពាក់ជំពិន និងកំហិតក្នុងវិស័យធានា រ៉ាប់រងសង្គម។
ក្នុងវិស័យការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ លោករដ្ឋមន្ត្រី បានឲ្យដឹងថា៖ “ដំណោះស្រាយក្នុងពេលខាងមុខគឺរៀបចំរចនាសម្ព័ន្ធកម្លាំងពលករឡើងវិញ; លើកកំពស់គុណភាពនៃការបណ្តុះបណ្តាល បំប៉ន់ និងលើកកំពស់គុណភាពធនធាន មនុស្ស ជាពិសេសធនធានមនុស្សដោយគុណភាពខ្ពស់; ដាក់កម្រិតលើការប្រើប្រាស់ ផ្នែកនិងវិស័យដែលត្រូវការពលករច្រើនហួសហេតុ”។
ទាក់ទិននឹងស្ថានភាពចំណូល ជីវភាព និងការងាររបស់ពលករនាពេលបច្ចុប្បន្ន លោករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រាក់ចំណូលជាមធ្យមរបស់ពលករក្នុងត្រីមាសទី១ឆ្នាំនេះ មានចំនួន ៧,៩លានដុង/ខែ កើនឡើង ២,៦% បើធៀបនឹងត្រីមាសទី៤ ឆ្នាំមុន៕