ដោះស្រាយរាល់ការលំបាកនិងជំពាក់ជំពិនក្នុងដំណើរការអនុវត្តគម្រោងវិនិយោគសាធារណៈ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី ២៨ ខែឧសភា អង្គប្រជុំបានស្តាប់របាយការណ៍បកស្រាយ ទទួលយកនិងកែសម្រួលលើពង្រាងច្បាប់វិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) និងពិភាក្សាអំពីពង្រាងច្បាប់នេះតែម្តង។

ច្បាប់ស្តីពីការវិនិយោគសាធារណៈធ្វើវិសោធនកម្ម សំដៅដោះស្រាយរាល់បញ្ហាលំបាកនិងឧបសគ្គនានាក្នុងការអនុវត្ត ព្រមទាំងធានាឲ្យមានស្ថិរភាព រវាងច្បាប់ វិនិយោគ សាធារណៈនិងច្បាប់ថវិកាជាតិ ច្បាប់គ្រប់គ្រងបំណុលសាធារណៈ ច្បាប់ការពារបរិស្ថាន និងច្បាប់ដីធ្លីជាដើម។ ប្រធានគណៈកម្មការហិរញ្ញវត្ថុនិងថវិការបស់រដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានឱ្យដឹងថា៖

“គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់ទុកថា ដើម្បីបង្កើនការគ្រប់គ្រងបំណុលសាធារណៈ បំណុលបរទេស បំណុលរបស់រដ្ឋាភិបាលនោះ ការដាក់ស្នើទៅកាន់នាយករដ្ឋមន្រ្តីនូវសេចក្តីសំរេចចិត្ត លើគោលនយោបាយវិនិយោគលើបណ្តាគម្រោងដែលប្រើប្រាស់ទុន ODA ប្រាក់កម្ចីអនុគ្រោះពីបរទេសគឺចាំបាច់ណាស់។  ដូច្នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចង់រក្សាបទបញ្ជាស្តីពីការ គ្រប់គ្រងសម្រាប់គម្រោង ODA ដូចទៅនឹងសេចក្តីព្រាងច្បាប់ ដែលបានដាក់ជូនរដ្ឋសភា នៅសម័យប្រជុំលើកទី ៦។  តាមនោះ នាយករដ្ឋមន្រ្តីនឹងផ្តល់សេចក្តីសម្រចលើគោលនយោបាយវិនិយោគសម្រាប់គម្រោងកម្ចី ODA និងប្រាក់កម្ចីអនុគ្រោះសម្រាប់ក្រុម A, B និង C ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ