ឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ីគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការអនុញ្ញាតឱ្យប្រធានាធិបតីកាន់តំណែងអាចរកសម្លេងឆ្នោតឡើងវិញ
(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា ឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ីបានបោះឆ្នោតជាលើកទី ២ ក្នុងការគាំទ្រចំពោះការធ្វើវិសោធនកម្មក្នុងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ AFP/TTXVN) |
ក្នុងនោះមានការធ្វើវិសោធនកម្មដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យប្រធានាធិបតីដែលកំពុងកាន់អំណាចនៃសហព័ន្ធរុស្ស៊ី ត្រូវបានបោះឆ្នោតជ្រើសតាំងជាថ្មីក្នុងមុខតំណែងនេះ ដោយមិនរាប់បញ្ចូលកាលបរិច្ឆេទនៃការកាន់តំណែងពីមុននោះទេ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញចូលរួមសម័យប្រជុំនិងថ្លែងមតិទៅកាន់តំណាងឌូម៉ាជាតិរុស្ស៊ី។ លោកបានលើកច្បាស់ថាគោលបំណងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីពង្រឹងអធិបតេយ្យភាព និងប្រពៃណីរបស់សហព័ន្ធរុស្ស៊ី ព្រមទាំងបង្កើតការអភិវឌ្ឍ និងវឌ្ឍនភាពសម្រាប់ប្រទេសជាតិក្នុង រយៈពេលវែងផងដែរ។
លោកក៏បានមានប្រសាសន៍ថា ការលុបចោលដែនកំណត់លើចំនួនអាណត្តិធ្វើជាប្រធានាធិបតី គឺមិនមានភាពជាក់ស្តែងនោះឡើយ ពីព្រោះការផ្លាស់ប្តូរអំណាចគឺជាភាពចាំបាច់ ដើម្បីធានាបាននូវភាពស្វាហាប់នៃការអភិវឌ្ឍប្រទេសជាតិផងដែរ៕