ណាតូ ផ្តោតលើការពង្រឹងសមត្ថភាពការពារ និងការគំរាមកំហែង
(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៨ និងថ្ងៃទី ១៩ ខែមករា នៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) បានប្រព្រឹត្តទៅកិច្ចប្រជុំគណៈកម្មាធិការយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ។
ទាហានអាល្លឺម៉ង់នៅក្នុងកងកម្លាំងរបស់ណាតូនៅទីក្រុង Rukla សាធារណរដ្ឋលីទុយអានី។(រូបថត៖ AFP/TTXVN) |
ប្រធានគណៈកម្មាធិការយោធាណាតូ លោកឧត្តមនាវី Rob Bauer និងអគ្គលេខាធិការរងណាតូ លោក Mircea Geoana បានអញ្ជើញជាអធិបតីក្នុងសន្និសីទនេះ។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោកឧត្តមនាវី Bauer បានលើកឡើងអំពីការធ្លាក់ចុះនៃបរិយាកាសសន្តិសុខសកល ដោយសារតែឥទ្ធិពលនៃជម្លោះយោធារវាងរុស្ស៊ី-អ៊ុយក្រែន; ហើយបានអះអាងថា អង្គការណាតូបានបង្ហាញនូវលទ្ធភាពដាក់ពង្រាយវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័សនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ប្រសិនបើចាំបាច់។
រីឯខ្លួនវិញ អគ្គលេខាធិការរងលោក Mircea Geoana បានសង្កត់ធ្ងន់ថា អង្គការ ណាតូនឹងផ្តោតសំខាន់លើការអនុវត្តវិស័យសំខាន់ៗចំនួន ៣ រួមមានការបង្កើនការវិនិយោគការពារជាតិ ពន្លឿនល្បឿនផលិតអាវុធនិងគ្រាប់បែក និងជំរុញការផ្លាស់ប្តូរឌីជីថល៕