ណាតូដាក់បញ្ចូលអ៊ុយក្រែន រួមទាំងប្រទេសចំនួន ៣ ទៀតទៅក្នុងបញ្ជីរាយនាមប្រទេសដែលមានបំណងចូលរួមសម្ព័ន្ធភាព

(VOVWORLD) -អតីតអគ្គលេខាធិការណាតូ លោក Anders Fogh Rasmussen ធ្លាប់ប្រកាសថា៖ ដើម្បីចូលរួមណាតូនោះ អ៊ុយក្រែនត្រូវតែសម្រេចបាននូវលក្ខណៈវិនិច្ឆ័យជាច្រើន ហើយការអនុវត្តលក្ខណៈវិនិច្ឆ័យទាំងនេះក៏ត្រូវការពេលវេលាជាច្រើនទៀតផង។


អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) នាថ្ងៃទី ១០ មិនា បានប្រគល់ជូន អ៊ុយក្រែននូវបទបញ្ញត្តិសម្រាប់ប្រទេសមានបំណងចូលរួមសមសម្ព័ន្ធភាព ពោលគឺទទួលស្គាល់ជាផ្លូវការនូវឆន្ទៈរបស់ទីក្រុងគៀវ ចង់ក្លាយទៅជាសមាជិកពេញសិទ្ធិរបស់ណាតូ។ អ៊ុយក្រែនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយនាមប្រទេសដែលមានបំណងក្លាយទៅជាសមាជិកណាតូ រួមជាមួយ Gruzia; Bosnia-Herzegovina និង Macedonia។ នេះគឺជាជំហានដំបូងសម្រាប់ប្រទេសមួយចូលរួមណាតូ។

ការក្លាយទៅជាសមាជិកណាតូត្រូវបានកំណត់ជាគោលដៅមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់រដ្ឋអំណាចទីក្រុងកៀវនាបច្ចុប្បន្ន។ទោះជាយ៉ាងណាក៏ដោយ អតីតអគ្គលេខាធិការណាតូ លោក Anders Fogh Rasmussen ធ្លាប់ប្រកាសថា៖ ដើម្បីចូលរួមណាតូនោះ អ៊ុយក្រែនត្រូវតែសម្រេចបាននូវលក្ខណៈវិនិច្ឆ័យជាច្រើន ហើយការអនុវត្តលក្ខណៈវិនិច្ឆ័យទាំងនេះក៏ត្រូវការពេលវេលាជាច្រើនទៀតផង។

ដូច្នេះមជ្ឈដ្ឋានអ្នកជំនាញការបានវាយតម្លៃថាគោលដៅនេះពិបាកនឹងសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំខាងមុខនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ