ណាតូត្រៀមរៀបចំសមយុទ្ធទ្រង់ទ្រាយធំ
(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នាថ្ងៃទី ១៥ ខែមករា បានប្រកាសពីការត្រៀមរៀបចំសម្រាប់សមយុទ្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅជិតព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្ស។ គួរកត់សម្គាល់ថា នេះរួមបញ្ចូលទាំង Steadfast Defender ២០២៤ ជាសមយុទ្ធដ៏ធំបំផុតរបស់លោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់មក ហើយនឹងអូសបន្លាយរយៈពេល ២ខែ។
សមយុទ្ធ Steadfast Defender ២០២៤ នឹងមានការចូលរួមពីបុគ្គលិកយោធាជាង ១០០ ០០០ នាក់មកពីប្រទេសចំនួន៣២។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Grant Shapps បានប្រកាសថា ប្រទេសនេះនឹងបញ្ជូនទាហាន ២០ ០០០ នាក់ទៅចូលរួមសមយុទ្ធនេះ។ នេះជាការដាក់ពង្រាយទ័ពអង់គ្លេសធំបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ដើម្បីចូលរួមក្នុងសមយុទ្ធណាតូ។
ប្រភព៖ Stars and Stripes |
បន្ទាប់ពី Steadfast Defender ២០២៤ ត្រូវបានបញ្ចប់នោះ សមយុទ្ធ Nordic Response ២០២៤ ត្រូវបានគ្រោងទុកដោយមានការចូលរួមពីទាហាន ២០ ០០០ នាក់របស់ណាតូ។ Nordic Response ២០២៤ នឹងប្រព្រឹត្តទៅនៅតំបន់ភាគខាងជើងនៃប្រទេសន័រវេស ស៊ុយអែត និងហ្វាំងឡង់ តាមជើងអាកាសនិងជើងសមុទ្រ។ ផ្នែកនៅលើ សមុទ្ររបស់សមយុទ្ធនេះ មានការចូលរួមពីនាវាមុជទឹកជាង ៥០ គ្រឿង នាវាពិឃាត នាវាអមដំណើរ និងនាវាផ្ទុកយន្តហោះ ។ ដំណាក់កាលសំខាន់នៃសមយុទ្ធ Nordic Response ២០២៤ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-១៤ ខែមីនា នៅជិតទីក្រុង Bjerkvik និង Tromsø ប្រទេសន័រវេស។ សមយុទ្ធនេះដូចនឹង Steadfast Defender ២០២៤ ដែរ ពោលគឺមានទ្រុងទ្រាយគួរឲ្យយកចិត្តទុកដាក់ និងមានសារៈសំខាន់ងជាយុទ្ធសាស្ត្រ៕