ណាតូត្រូវវិនិយោគថែមទៀតលើវិស័យការពារជាតិ - គោលដៅយ៉ាងហោចណាស់ ២% នៃGDP
(VOVWORLD) - ថ្លែងមតិនៅក្នុងកិច្ចប្រជុំរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ៥ ខែមេសា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា នាពេលអនាគត់មិនឆ្ងាយប៉ុន្មានទេ សមាជិកនៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោកនឹងត្រូវចំណាយយ៉ាងហោចណាស់ ២% នៃផលិតផលក្នុងស្រុកសរុប( GDP) លើវិស័យការពារជាតិ។
មុននោះ នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេស Wales កាលពីឆ្នាំ ២០១៤ ថ្នាក់ដឹកនាំណាតូបានយល់ព្រមឆ្ពោះទៅរកគោលដៅនៃការចំណាយយ៉ាងហោចណាស់ ២% នៃGDP លើវិស័យការពារជាតិក្នុងរយៈពេលមួយទសវត្សរ៍។ តាមការគ្រោងទុក សេចក្តីសម្រេចចិត្តជាផ្លូវការនឹងត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងប្រព្រឹត្តិទៅនៅប្រទេសលីទុយអានីក្នុងខែកក្កដា។
នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានឲ្យដឹងថា លោកបានពិភាក្សាជាមួយសមភាគីអាមេរិកលោក Anthony Blinken អំពីពាក្យស្នើសុំរបស់ស៊ុយអែតដើម្បីចូលរួមជាសមាជិកណាតូ និងការវិវត្តពាក់ព័ន្ធទៅនឹងការដែលទីក្រុងអង់ការ៉ាទិញយន្តហោះចម្បាំង F-16 របស់ទីក្រុងវ៉ាស៊ីនតោន។ លោក Cavusoglu បានចាត់ទុកថា ស៊ុយអែតត្រូវចាត់វិធានការបន្ទាប់សម្រាប់ប្រទេសទួរគីអនុម័តឲ្យប្រទេសនេះក្លាយជាសមាជិកណាតូ៕