ណាតូទុកចំហលទ្ធភាពទទួលយកអ៊ុយក្រែនជាសមាជិកនៅកិច្ចប្រជុំកំពូលខែកក្កដាខាងមុខ

(VOVWORLD) - លោក Jens Stoltenberg បាននិយាយថា សមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែននឹងជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំ កំពូលរបស់ណាតូនៅប្រទេស Litva នាខែកក្កដាខាងមុខ។ អនាគតរបស់អ៊ុយក្រែនគឺ ស្ថិតនៅក្នុងអង្គការណាតូ ហើយប្រទេសសម្ព័ន្ធមិត្តទាំងអស់យល់ព្រមលើប្រការនោះ។

ណាតូទុកចំហលទ្ធភាពទទួលយកអ៊ុយក្រែនជាសមាជិកនៅកិច្ចប្រជុំកំពូលខែកក្កដាខាងមុខ - ảnh 1អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg។ (រូបថត៖ AFP/VNA)
អនាគតរបស់អ៊ុយក្រែនគឺស្ថិតនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានសង្កត់ធ្ងន់លើ សារនេះនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែននៅ ទីក្រុងគៀវកាលពីថ្ងៃទី ២០ មេសា។ លោក Jens Stoltenberg បាននិយាយថា សមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែននឹងជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំ កំពូលរបស់ណាតូនៅប្រទេស Litva នាខែកក្កដាខាងមុខ។ អនាគតរបស់អ៊ុយក្រែនគឺ ស្ថិតនៅក្នុងអង្គការណាតូ ហើយប្រទេសសម្ព័ន្ធមិត្តទាំងអស់យល់ព្រមលើប្រការនោះ។
នៅឆ្នាំ ២០០៨ ណាតូបានយល់ព្រមថាអ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធ ភាពនេះនៅពេលណាមួយ ប៉ុន្តែមិនបានបញ្ជាក់នោះទេ។ នៅពេលនោះ សហរដ្ឋ អាមេរិកបានអំពាវនាវអង្គការណាតូ ផ្ដល់ឲ្យអ៊ុយក្រែននូវពេលវេលាជាក់លាក់មួយនៃ ការចូលជាសមាជិក ដែលគេហៅថា ជាផែនការសកម្មភាពសមាជិកភាព ប៉ុន្តែបារាំង និងអាល្លឺម៉ង់បានជំទាស់ដោយសារព្រួយបារម្ភថា ប្រការនេះនឹងបង្កឡើងភាពតានតឹង ក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ អ៊ុយក្រែនបានដាក់ពាក្យចូលជាសមាជិកណាតូជាផ្លូវការកាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ