ណាតូធ្វើសមយុទ្ធទ័ពជើងអាកាសនៅសមុទ្រខ្មៅ

(VOVWORLD) - មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកណាតូ លោកឧត្តមសេនីយ៍ Andrew Hansen បានសង្កត់ធ្ងន់ថា ដោយការធ្វើសមយុទ្ធនៅក្នុងតំបន់សមុទ្រនិងដែនអាកាសអន្តរជាតិនៅខាងក្រៅឆ្នេរសមុទ្ររូម៉ានីនោះ ណាតូអាចអភិវឌ្ឍបន្ថែមទៀតនូវយុទ្ធវិធីកុលយុទ្ធ ហើយកែលម្អសមត្ថភាពសហការនៅលើអាកាស ជាមួយប្រទេសសមាជិកនានានៅតំបន់សមុទ្រខ្មៅ។

កងកម្លាំងទ័ពជើងអាកាសនិងទ័ពជើងទឹក ចំណុះអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ទើបនឹងបានធ្វើសមយុទ្ធនៅសមុទ្រខ្មៅ  “សំដៅកែលម្អកិច្ចសហប្រតិបត្តិការរបស់បក្សសម្ព័ន្ធ អនុវត្តន៍ការទាក់ទងរគ្នាវាងកងទ័ពជើងអាកាសនិងកងទ័ពជើងទឹក ព្រមទាំងកសាងទំនាក់ទំនងរវាងប្រទេសសមាជិកនានាឲ្យបានរឹងមាំជាងទៀតផងដែរ”។

មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកណាតូ លោកឧត្តមសេនីយ៍ Andrew Hansen បានសង្កត់ធ្ងន់ថា ដោយការធ្វើសមយុទ្ធនៅក្នុងដែនសមុទ្រនិងដែនអាកាសអន្តរជាតិនៅខាងក្រៅឆ្នេរសមុទ្ររូម៉ានីនោះ ណាតូអាចអភិវឌ្ឍបន្ថែមទៀតនូវយុទ្ធវិធីកុលយុទ្ធ ហើយកែលម្អសមត្ថភាពសហការនៅលើអាកាស ជាមួយប្រទេសសមាជិកនានានៅតំបន់សមុទ្រខ្មៅ។ សមយុទ្ធនេះបង្ហាញពីសមត្ថភាព ភាពត្រៀមខ្លួនជាស្រេចនិងការប្ដេជ្ញាចិត្តរបស់ណាតូក្នុងការការពារប្រជាពលរដ្ឋនៃប្រទេសសមាជិកទាំងឡាយ។

សមយុទ្ធខាងលើត្រូវបានធ្វើឡើងក្នុងកាលៈទេសៈដែលភាពតានតឹងរវាងណាតូនិងរុស្ស៊ីកំពុងកើនឡើង បន្ទាប់ពីករណីប៉ះទង្គិចគ្នានាពេលថ្មីៗនេះរវាងយន្តហោះចម្បាំងរុស្ស៊ីនិងនាវាចម្បាំងណាតូ។ ប៉ុន្តែ ណាតូបានបញ្ជាក់ថា សមយុទ្ធនេះមិនមែនជាប្រតិកម្មដោយផ្ទាល់របស់ណាតូចំពោះសកម្មភាពរបស់រុស្ស៊ីនៅសមុទ្រខ្មៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ