ណាតូនឹងបង្កើនវត្តមានយោធានៅអឺរ៉ុបខាងកើត
(VOVWORLD) - អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានប្រកាសថា NATO នឹងបង្កើនវត្តមានយោធារគួរឲ្យកត់សម្គាល់របស់អង្គការនេះនៅអឺរ៉ុបខាងកើតក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ (រូបថត៖ AFP/VNA) |
ប្រមុខណាតូបានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីការពារជាតិណាតូ កាលពីថ្ងៃទី ១៦ ខែមីនា នៅទីក្រុងព្រុចសែល។ លោក Stoltenberg បាននិយាយថា សំណើរយោធាទាំងនេះ នឹងត្រូវបានថ្នាក់ដឹកនាំសម្ព័ន្ធមិត្តអនុម័តនៅក្នុងកិច្ចប្រជុំកំពូលដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែមិថុនា ក្នុងទីក្រុងម៉ាឌ្រីដ អេស្ប៉ាញ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីការពារជាតិណាតូ លោក Stoltenberg បានសង្កត់ធ្ងន់ថា NATO នឹងបង្កើនវត្តមានយោធានៅអឺរ៉ុបខាងកើត រួមមានប្រទេស៖ រូម៉ានី ប៊ុលហ្គារី ហុងគ្រី និងស្លូវ៉ាគី ជាប្រទេសជិតខាងទាំង ៤ របស់អ៊ុយក្រែន។ ក្រៅពីនេះ ណាតូក៏នឹងត្រូវ "បង្កើតឡើងវិញ" ប្រព័ន្ធការពារសមូហភាពផងដែរ។ លោក Stoltenberg បានព្រមានថា NATO នឹងមិនលើកលែងចំពោះការវាយប្រហារណាមួយលើអធិបតេយ្យភាពរបស់សម្ព័ន្ធមិត្ត ឬបូរណភាពទឹកដីរបស់អង្គការនេះឡើយ៕