ណាតូនិងរុស្ស៊ី ចែករំលែកទស្សនៈអំពីសារៈសំខាន់របស់ INF

(VOVWORLD) -អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បានត្រៀមខ្លួនរួចជាស្រេចបន្តការចរចាជាមួយរុស្ស៊ីអំពីសន្ធិសញ្ញាកកម្លាំងនុយក្លេអ៊ែរយៈចម្ងាយមធ្យម (INF) ។ 
ណាតូនិងរុស្ស៊ី ចែករំលែកទស្សនៈអំពីសារៈសំខាន់របស់ INF - ảnh 1អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg (TTXVN) 

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានថ្លែងយ៉ាងដូច្នេះ ក្រោយពីកិច្ចប្រជុំនាថ្ងៃទី ៣១ ខែតុលា របស់ក្រុមប្រឹក្សារណាតូ - រុស្ស៊ី (NRC) នៅទីក្រុងព្រុចសែលប្រទេសបែលហ្សិក។ តាមសេចក្ដីប្រកាសបិទបញ្ចប់កិច្ចប្រជុំនេះបានឲ្យដឹងថា ណាតូ អំពាវនាវឱ្យរុស្ស៊ី ធានាបាននូវការគោរព INF យ៉ាងពេញលេញ ព្រមទាំងបានឲ្យដឹងថា អង្គការនេះត្រៀមខ្លួនរួចជាស្រេចបន្តការសន្ទនាជាមួយ ម៉ូស្គូលើបញ្ហានេះ។ ណាតូសន្យាអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបន្តធានាឲ្យបាននូវសុវត្ថិភាព និងសន្តិសុខដល់ប្រទេសសម្ព័ន្ធមិត្តណាតូទាំងអស់។

មុននេះ ថ្លែងនៅឯកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានអះអាងថាប្រទេសម្ព័ន្ធមិត្តណាតូទាំងអស់បានឯកភាពថា INF បានដើរតួនាទីយ៉ាងសំខាន់ចំពោះសន្តិសុខនៅតំបន់អឺរ៉ុប - ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនេះ គណៈ បេសកកម្មអចិន្ត្រៃយ៍រុស្ស៊ីប្រចាំនៅណាតូបានឲ្យដឹងថា ម៉ូស្គូចាត់ទុកឯកសារនេះជាកត្តាសំខាន់ក្នុងការធានាស្ថិរភាពសម្រាប់អឺរ៉ុប ក៏ដូចជាពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ