ណាតូប្រកាសថា នឹងបន្តកម្មវិធីជំនួយយោធាសម្រាប់អ៊ុយក្រែន
(VOVWORLD) - កាល ថ្ងៃទី ៣០ ខែឧសភា ថ្លែងមតិនៅមុនកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងអូស្លូ ប្រទេសន័រវែស អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានអះអាងថា អង្គការនេះកំពុងអនុវត្តកម្មវិធីជួយឧបត្ថម្ភអូសបន្លាយរយៈពេលជាច្រើនឆ្នាំសម្រាប់អ៊ុយក្រែន។
អគ្គលេខាធិការណាតូ លោក Jens Stoltenberg និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ថ្ងៃទី ២០ ខែមេសា។ រូបថត៖ Dimitar Dilkoff/AFP |
ប្រការនេះមានន័យថា បណ្ដាប្រទេសសមាជិកណាតូសុទ្ធតែឯកភាពថា “ច្រកទ្វារណាតូជានិច្ចកាលបើកទូលាយ" ចំពោះអ៊ុយក្រែន។
លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ២០២២ សម្ព័ន្ធមិត្តណាតូបានផ្តល់ជំនួយយោធាសំខាន់ៗដល់រដ្ឋាភិបាលអ៊ុយក្រែន។ លោកសង្ឃឹមថា នឹងមានសេចក្តីជូនដំណឹងនិងសេចក្តីសម្រេចថ្មីជាច្រើនទៀតដែលបណ្តាប្រទេសបាននាំចេញនាពេលខាងមុខ ក៏ដូចជានៅក្នុងកិច្ចប្រជុំកំពូលណាតូដែលគ្រោងនឹងប្រព្រឹត្តទៅនាខែកក្កដា នៅទីក្រុង Vilnius ប្រទេសLitva៕