ណាតូប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ Steadfast Noon

(VOVWORLD) - ទាំងនេះគឺជាយន្តហោះចម្បាំងទំនើបបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន រួមទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 របស់សហរដ្ឋអាមេរិក។
ណាតូប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ Steadfast Noon - ảnh 1យន្តហោះចម្បាំង B-52 របស់អាមេរិក។ រូបថត៖ AFP/VNA

កាលពីថ្ងៃទី ១៤ តុលា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានប្រកាសថា សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំដោយមានឈ្មោះថា "Steadfast Noon" នឹងត្រូវបានចាប់ផ្តើមនាថ្ងៃទី ១៧ តុលាខាងមុខ។ ក្នុងព្រឹត្តិការណ៍នេះ យន្តហោះប្រមាណ ៦០ គ្រឿងរបស់ប្រទេសជាសមាជិកណាតូចំនួន ១៤ នឹងហោះហើរពីលើដែនអាកាសរបស់បែលហ្សិក ចក្រភពអង់គ្លេស និងសមុទ្រឧត្តរ (North Sea) សំដៅអនុវត្តន៍បេសកកម្មវាយប្រហារនុយក្លេអ៊ែរដោយប្រើគ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅអឺរ៉ុប។ ទាំងនេះគឺជាយន្តហោះចម្បាំងទំនើបបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន រួមទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 របស់សហរដ្ឋអាមេរិក។

សេចក្តីប្រកាសរបស់ណាតូបានលើកច្បាស់ថា សមយុទ្ធនេះនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ៣០ តុលា គឺជាព្រឹត្តិការណ៍ហ្វឹកហាត់ជាប្រចាំ។ ណាតូក៏បានសង្កត់ធ្ងន់ថា សមយុទ្ធនេះបានអនុវត្តន៍រាល់ករណីសន្មត់ មិនប្រើប្រាស់គ្រាប់បែកពិតៗឡើយ។ យោងតាមអ្នកនាំពាក្យណាតូ លោកស្រី Oana Lungescu បាននិយាយថា "សមយុទ្ធនេះជួយធានាថាសមត្ថភាពគំរាមកំហែងនុយក្លេអ៊ែររបស់សម្ព័ន្ធភាពនៅតែមានសុវត្ថិភាព និងធានាប្រសិទ្ធភាព" ផងដែរ៕

មុននោះ នាថ្ងៃទី ១១ ខែតុលា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានអះអាងថា សម្ព័ន្ធភាពយោធានឹងធ្វើសមយុទ្ធ ទោះបីជាស្ថានការណ៍អន្តរជាតិមានភាពតានតឹងក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ