ណាតូយល់ព្រមរក្សាជំនួយឧបត្ថម្ភផ្នែកយោធាសម្រាប់អ៊ុយក្រែនដដែល

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃទី ២ ខែកក្កដាថាបានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមួយដែលមានតម្លៃ ២,៣ ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន រួមទាំងអាវុធប្រឆាំងយន្តហោះ និងរថក្រោះសំខាន់ៗផងដែរ។
ណាតូយល់ព្រមរក្សាជំនួយឧបត្ថម្ភផ្នែកយោធាសម្រាប់អ៊ុយក្រែនដដែល - ảnh 1ពិធីផ្ទេរសម្ភារៈយោធា និងសព្វាវុធធុនធ្ងន់នៅទីក្រុងគៀវ។ រូបថត៖ VNA

ប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានយល់ព្រមផ្តល់ជំនួយយោធាចំនួន ៤០ ពាន់លានអឺរ៉ូ (៤៣,០៥ ពាន់លានដុល្លារអាមេរិក) ដល់អ៊ុយក្រែននាឆ្នាំក្រោយ។ យោងតាមព័ត៌មានពីអ្នកការទូតនៃប្រទេសលោកខាងលិចកាលពីម្សិលមិញ (ថ្ងៃទី ៣ ខែកក្កដា) បានឲ្យដឹងថា មួយសប្តាហ៍មុនពេលប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលណាតូនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានស្នើឱ្យប្រទេសជាសមាជិករក្សាជំនួយឧបត្ថម្ភយោធាសម្រាប់អ៊ុយក្រែនដូចកាលពីប៉ុន្មានមុនៗដដែល ចាប់តាំងពីពេលផ្ទុះជម្លោះរុស្ស៊ី-អ៊ុយក្រែននាខែកុម្ភៈ ឆ្នាំ ២០២២ ដែលស្មើនឹងប្រហែល ៤០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។ ថ្នាក់ដឹកនាំប្រទេសសមាជិកណាតូនឹងអនុម័តលើការប្តេជ្ញាចិត្តនេះនាសប្តាហ៍ក្រោយ។

ក្នុងព្រឹត្តិការពាក់ព័ន្ធមួយទៀត រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃទី ២ ខែកក្កដាថាបានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមួយដែលមានតម្លៃ ២,៣ ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន រួមទាំងអាវុធប្រឆាំងយន្តហោះ និងរថក្រោះសំខាន់ៗផងដែរ។ នេះជាកញ្ចប់ជំនួយយោធាទីប្រាំរបស់អាមេរិកសម្រាប់អ៊ុយក្រែនចាប់តាំងពីកញ្ចប់ជំនួយបន្ថែមដែលមានតម្លៃ ៩៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ដែលត្រូវបានអនុម័តដោយរដ្ឋសភាអាមេរិកកាលពីខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ