ណាតូស្វែងរកកិច្ចសន្ទនា “ប្រកបដោយមានអត្ថន័យ” ជាមួយរុស្ស៊ី

(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងស្វែងរកកិច្ចសន្ទនាប្រកបដោយមានអត្ថន័យជាមួយរុស្ស៊ីនៅដើមឆ្នាំ២០២២ ដើម្បីដោះស្រាយភាពតានតឹង។ 
ណាតូស្វែងរកកិច្ចសន្ទនា “ប្រកបដោយមានអត្ថន័យ” ជាមួយរុស្ស៊ី - ảnh 1អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg អញ្ជើញថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុង Riga ប្រទេសឡាតវី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN)

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងស្វែងរកកិច្ចសន្ទនាប្រកបដោយមានអត្ថន័យជាមួយរុស្ស៊ីនៅដើមឆ្នាំ២០២២ ដើម្បីដោះស្រាយភាពតានតឹង។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងព្រុចសែលប្រទេសបែលហ្សិក។ លោក Jens  Stoltenberg ក៏បានកត់សម្គាល់ផងដែរថា រាល់កិច្ចសន្ទនាជាមួយរុស្ស៊ីនឹងនៅតែគោរពគោលការណ៍ជាមូលដ្ឋាននៃសន្តិសុខអឺរ៉ុប។ ណាតូនឹងធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន អំពីកិច្ចសន្ទនាជាមួយរុស្ស៊ីផងដែរ។

នាថ្ងៃដដែលនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសន្ទនាមានលក្ខណៈស្ថាបនាជាមួយអាមេរិក និងណាតូ ស្តីពីការធានាសន្តិសុខ។ លោកបានសង្ឃឹមថា នឹងទទួលបានការឆ្លើយតបយ៉ាងច្បាស់លាស់ និងទូលំទូលាយពីសហរដ្ឋអាមេរិក ទាក់ទងនឹងការធានាសន្តិសុខដែលបានស្នើឡើង។ មេដឹកនាំរុស្ស៊ីក៏បានទុកចំហលទ្ធភាពដែលថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្ត “វិធានការបច្ចេកទេសយោធា" ប្រសិនបើបណ្តាប្រទេសលោកខាងលិចមានសកម្មភាព "មិនមានភាពស្និទ្ធស្នាល" ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ