ណាតូឯកភាពគ្នាចំណាយយ៉ាងហោចណាស់ ២% នៃ GDP សម្រាប់ការពារជាតិ
(VOVWORLD) - អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តរបស់អង្គការណាតូបានធ្វើការ "ប្តេជ្ញាចិត្តរយៈពេលវែង" ចំពោះគោលដៅនេះ ហើយនាឆ្នាំក្រោយ ចំនួនប្រទេសអនុវត្តន៍នឹងកើនឡើងថែមទៀត។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល NATO នៅទីក្រុង Vilnius ប្រទេស Litva ។ រូបថត៖ AFP/VNA |
ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលកំពុងប្រព្រឹត្តិទៅនៅ Litva ប្រទេសជាសមាជិកណាតូបានសម្រេចចិត្តថា ប្រទេសនីមួយៗចំណាយយ៉ាងហោចណាស់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ចំណាយការពារជាតិនាពេលអនាគត។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តរបស់អង្គការណាតូបានធ្វើការ "ប្តេជ្ញាចិត្តរយៈពេលវែង" ចំពោះគោលដៅនេះ ហើយនាឆ្នាំក្រោយ ចំនួនប្រទេសអនុវត្តន៍នឹងកើនឡើងថែមទៀត។
មកដល់ពេលនេះ មានតែប្រទេសមួយចំនួនតូចនៃអង្គការណាតូប៉ុណ្ណោះដែលចំណាយ ២% នៃ GDP ប្រចាំឆ្នាំរបស់ពួកគេលើវិស័យយោធា។ កាលពីឆ្នាំមុន មានប្រទេសត្រឹមតែ ៨ ប៉ុណ្ណោះដែលបានសម្រេចគោលដៅ ២% គឺក្រិក អាមេរិក Litva ប៉ូឡូញ អង់គ្លេស ក្រូអាស៊ី អេស្តូនី និងឡាតវី។
ក្នុងកិច្ចប្រជុំនេះ ក្រៅពីរបៀបវារៈដែលទាក់ទងនឹងដំណើរការដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកនោះ ប្រធានបទមួយទៀតដែលត្រូវបានថ្នាក់ដឹកនាំណាតូពិភាក្សាគឺដំណើរការពង្រីកកិច្ចសហប្រតិបត្តិការរបស់ណាតូជាមួយដៃគូទាំង ៤ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រួមទាំង៖ អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង (ត្រូវបានគេស្គាល់ថាជាក្រុមដៃគូអាស៊ីប៉ាស៊ីហ្វិក - AP4) ផងដែរ៕