តួកគីនិងរុស្ស៊ីពិភាក្សាអំពីការប្រើប្រាស់ដែនអាកាសនៅ Idlib

(VOVWORLD) - លោក Akar បានឲ្យដឹងថាមាន “កិច្ចសន្ទនាដោយស្មោះស” រវាងមន្រ្តីតួកគីនិងរុស្ស៊ីនៅលើមូលដ្ឋានជាក់ស្ដែងក្នុង Idlib ព្រមទាំងលើកឡើងថា ទីក្រុងអង់ការ៉ានឹងមិនទទួលយកសំណើណាមួយសំដៅផ្លាស់ទីប៉ូស្តិ៍ត្រួតពិនិត្យរបស់ខ្លួននៅក្នុងតំបន់នោះ។
តួកគីនិងរុស្ស៊ីពិភាក្សាអំពីការប្រើប្រាស់ដែនអាកាសនៅ Idlib - ảnh 1តើក្រុមក្រុមប្រឆាំងនឹងទទួលយកកិច្ចព្រមព្រៀងរុស្ស៊ី - តួកគីដែរឬទេ? (រូបថត៖ VNA) 

នាថ្ងៃទី ២០ ខែកុម្ភៈប្រព័ន្ធផ្សព្វផ្សាយមជ្ឈឹមបូព៌ាបានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar ថាតួកគីនិងរុស្ស៊ីកំពុងពិភាក្សាអំពីការប្រើប្រាស់ដែនអាកាសនៅតំបន់ Idlib របស់ស៊ីរី។ លោក Akar បានឲ្យដឹងថាមាន“កិច្ចសន្ទនាប្រកបដោយស្មោះស” រវាងមន្រ្តីតួកគីនិងរុស្ស៊ីនៅលើមូលដ្ឋានជាក់ស្ដែងក្នុង Idlib ព្រមទាំងលើកឡើងថា ទីក្រុងអង់ការ៉ានឹងមិនទទួលយកសំណើណាមួយសំដៅផ្លាស់ទីប៉ូស្តិ៍ត្រួតពិនិត្យរបស់ខ្លួននៅក្នុងតំបន់នោះ។

យោងតាមលោក Akar តួកគីនឹងបន្តចូលរួមក្នុងការយាមល្បាតរួមគ្នាជាមួយកងអាវុធហត្ថរុស្ស៊ីនៅស៊ីរីតាមផែនការរបស់ខ្លួន។ លើសពីនេះទៅទៀតលោកបានសង្កត់ធ្ងន់ថាទីក្រុងអង់ការ៉ាមិនស្វែងរកវិធី “ប្រឈមមុខ”ជាមួយរុស្ស៊ីទេដោយសារតែភាពតានតឹងកំពុងកើនឡើងដែលទាក់ទងនឹងការវាយប្រហាររបស់រដ្ឋាភិបាលស៊ីរីនៅIdlib៕

ប្រតិកម្មទៅវិញ

ផ្សេងៗ