តើការវាយតំលៃភាពក្រីក្រដូចម្ដេច
|
រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Pham Thi Hai Chuyen ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយសំនួរ (VOV) |
Vovworld-ក្នុងឱកាសខែដើម្បីជនក្រីក្រ ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ
សំនួរ នាថ្ងៃទី១២តុលា រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀត
ណាមលោកស្រី Pham Thi Hai Chuyen បានឆ្លើយសំណួរទាក់ទិនដល់បទដ្ឋាននៃ
ភាពក្រីក្រដែលទទួលបានការយកចិត្តទុយកដាក់ពីប្រជាជន។
ស្ដីពីការពិនិត្យគ្រួសារក្រីក្រនៅដំបន់ លោកស្រីរដ្ឋមន្ត្រី Pham Thi Hai Chuyen
បានឲ្យដឹងថា ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានមានសារាចរណ៍ណែនាំបែបបទស្ដីពីស៊ើបអង្កេតពិនិត្យគ្រួសារក្រីក្រជារៀងរាល់ឆ្នាំ។ គោលនយោបាយជួយឧបត្ថម្ភគ្រួសារក្រីក្រគឺសំដៅជួយគេម្ចាស់ការឈានឡើងរួចផុត
ពីភាពក្រីក្រ។
លោកស្រី Pham Thi Hai Chuyen បានចាត់ទុកថាគំលាតរវាងគ្រួសារក្រីក្រនិងគ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រគឺមិនប៉ុន្មានទេ ហេតុនេះហើយការស្ថាបនាគោល
នយោបាយសំរាប់គ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រត្រូវបានកើនឡើង។ ក្នុងនោះ
គោលនយោបាយកាត់បន្ថយភាពក្រីក្រត្រូវបានបន្តអាទិភាព ពិសេសគឺជនក្រីក្រ
នៅដំបន់លំបាកជាពិសេស ដំបន់ព្រៃភ្នំដើម្បីបង្រួញគំលាត៕