(VOVworld) - ការតាំងពិព័រណ៍វិចិត្រសិល្បៈដោយប្រធានបទ “សមុទ្រ កោះនិង យុទ្ធ
ជនទ័ពជើងទឹក” ដោយមហាវិទ្យាល័យវិចិត្រសិល្បៈវៀតណាមនិងផ្នែកទ័ពជើងទឹក
សហការរៀបចំឡើង បានបើកនាថ្ងៃទី៥ ឧសភា នៅរដ្ឋធានីហាណូយ។បណ្ដាវណ្ណ
កម្មជាគំនូរ រចនា រូបថតនិងចម្លាក់ដាក់តាំងនៅពិព័រណ៍នេះ បានបង្ហាញយ៉ាងរស់
រវើកនូវរូបភាពសមុទ្រ កោះ និងយុទ្ធជនទ័ពជើងទឹក រួមចំណែកលើកកំពស់ចំណេះ
ដឹង ពង្រីកមោទនភាព ការទទួលខុសត្រូវរបស់ប្រជាជនវៀតណាមគ្រប់រូបចំពោះ បុព្វហេតុការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ។វរសេនីយ៍ឯក Mai Trong Dinh អនុប្រធានស្នងការនយោបាយផ្នែកទ័ពជើងទឹកបានឲ្យដឹងថា៖
|
វណ្ណកម្ម "ព្រឹកនៅកំពង់ផែយោធា" របស់វិចិត្រករ Tran Xuan Binh |
“ពិព័រណ៍នេះបានឆ្លុះបញ្ចាំងសម្មភាពរបស់យុទ្ធជនទ័ពជើងទឹកដ៏រស់រវើក ជាពិសេស
គឺរាល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK១។តាំងពិព័រណ៍ឆ្លុះបញ្ចាំងបានមនោសញ្ចេតនា ឆន្ទៈ ភាពអង់អាចក្លាហានរបស់ យុទ្ធ
ជនទ័ពជើងទឹក និងក៏បង្ហាញបានប្ដេជ្ញាចិត្តរបស់ពួកគេក្នុងកិច្ចការពាររឹងមាំអធិប
តេយ្យភាពកោះសមុទ្ររបស់មាតុប្រទេសផងដែរ”៕