តង់សានីបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនវៀតណាម
(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់សានី Nguyen Kim Doanh បានជូនសារតាំងចំពោះប្រធានាធិបតីតង់សានី លោក John Magufuli នាថ្ងៃទី១ សីហា នៅទីក្រុង Dar Es Salaam ។ ក្នុងជំនួបសន្ទនា បន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បា
តង់សានីបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនវៀតណាម
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់សានី Nguyen Kim Doanh បានជូនសារតាំងចំពោះប្រធានាធិបតីតង់សានី លោក John Magufuli នាថ្ងៃទី១សីហា នៅទីក្រុង Dar Es Salaam ។ ក្នុងជំនួបសន្ទនា បន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានអះអាងថា៖វៀតណាមយកចិត្តទុកដាក់និងគោរពទំនាក់ទំនងជាមួយតង់សានី និងឯកអគ្គរដ្ឋទូតនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។ រីឯ ប្រធានាធិបតីតង់សានី លោក John Magufuli មានគោលបំណងថា៖វិនិយោគិនវៀតណាមយកចិត្តទុកដាក់ថែមទៀតចំពោះទីផ្សារតង់សានី និងបានអោយដឹងថែមទៀតថា៖តង់សានី បង្កលក្ខណះងាយស្រួលបំផុតចំពោះវិនិយោគិនវៀតណាម៕