តំណាង APEC វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម

(VOVWORLD) - វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៧ កំពុង ប្រព្រឹត្តទៅជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗ។
តំណាង APEC វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម - ảnh 1 បណ្ដាតំណាងចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅវៀតណាម (រូបថត៖ VOV)


តំណាងភាគច្រើនសុទ្ធតែវាយតំលៃ ខ្ពស់ចំពោះតួនាទីរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងការរៀបចំសប្ដាហ៍ជាន់ ខ្ពស់ APEC និយាយដោយឡែកនិងឆ្នាំ APEC ២០១៧ និយាយរួម។ លោក Yose Rizal Damuri ប្រធានក្រុមប្រឹក្សាសហប្រតិបតិ្តការសេដ្ឋកិច្ច APEC របស់ ឥណ្ឌូនេស៊ី ចាត់ទុកថា៖

        “ខ្ញុំគិតថា វៀតណាមបានសំរេចប្រកបដោយជោគជ័យនូវតួនាទីរបស់ខ្លួន។ វៀតណាមបានបញ្ចូលរបៀបវារៈថ្មីថ្មោងទៅក្នុងខ្លឹមសារពិភាក្សាដូចជា អនាគត របស់ APEC ក្រោយពីឆ្នាំ២០២០”។

        រីឯលោក Valery Sorokin ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ APEC (SOM) របស់រុស្ស៊ីចាត់ទុកថា ប្រធានបទនិងការកំណត់អំពីអាទិភាពចំនួន៤គឺជាបញ្ហា សំខាន់ៗក្នុងស្ថានភាពបច្ចុប្បន្ន។  

       “អាទិភាពទាំងនេះទទួលបានការគាំទ្រជាច្រើន ក្នុងនោះមានរុស្ស៊ីផង។ តំណាង ប្រទេសសមាជិកនានាបានផ្តោតការពិភាក្សាទៅលើស្ថានភាពជាក់ស្ដែងនៃបញ្ហា ពោលខាងលើ ទិសដៅ យថាទស្សន៍និងដំណោះស្រាយមួយចំនួន សំដៅជំរុញ ខ្លាំងកិច្ចសហប្រតិបតិ្តការក្នុងវេទិកា សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម”។

        ក្រៅពីនោះ តំណាងអន្តរជាតិបើទោះបីជាមកដល់ទីក្រុង Da Nang ជាលើក ដំបូងឬច្រើនលើកហើយក្ដី សុទ្ធតែសំដែងសេចក្ដីស្រឡាញ់ចំពោះទីក្រុងនេះ ហើយជឿជាក់ថា ទីនេះនឹងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញរបស់ភ្ញៀវ ទេសចរណ៍អន្តរជាតិនិងវិនិយោគិនបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ