តំណាង WHO ព្រមានថា កម្ពុជាកំពុងឈរនៅមាត់ជ្រោះនៃសោនាដកម្មដោយសារជម្ងឺ កូវីដ ១៩

(VOVWORLD) - នាថ្ងៃទី១១ មេសា ការិ យាល័យអង្គការសុខភាពពិភព លោក (WHO) ប្រចាំកម្ពុជា បានព្រមានថា កម្ពុជា កំពុងឈរនៅមាត់ជ្រោះនៃសោនាដកម្ម ដែលបង្កឡើងដោយជម្ងឺ កូវីដ ១៩ ទោះបីជា ប្រទេសនេះកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាតក៏ដោយ។

តំណាង WHO ព្រមានថា កម្ពុជាកំពុងឈរនៅមាត់ជ្រោះនៃសោនាដកម្មដោយសារជម្ងឺ កូវីដ ១៩	 - ảnh 1ប្រជាជននៅរាជធានីភ្នំពេញ កម្ពុជា រង់ចាំការយកសំណាកធ្វើតេស្ត កូវីដ ១៩។ (រូបថត៖ VOV)

យោងតាមគេហទំព័រស្ថិតិ worldometers.info ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ ថ្ងៃទី១២ មេសា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ដែលបណ្ដាលឡើងជម្ងឺរលាកផ្លូវដង្ហើមស្រួចស្រាវ កូវីដ ១៩ ចំនួន១៣៦,៦១ លាននាក់។ ក្នុងនោះ ករណីស្លាប់ មានចំនួន២,៩៤លាននាក់ ខណៈដែលចំនួនអ្នកជម្ងឺ បានជាសះស្បើយ មាន១០៩,៨៤លាននាក់។

ស្ថានភាពជម្ងឺមានការវិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរបំផុតនៅតំបន់មួយចំនួន រួមទាំងតំបន់ អាស៊ីអាគ្នេយ៍។ នៅប្រទេសកម្ពុជា ចំនួនករណីឆ្លង កូវីដ ១៩ រហូតមកដល់ពេលនេះ គឺ៤២៣៨ នាក់ ក្នុងនោះ ករណីស្លាប់មានចំនួន ២៩ នាក់។ នាថ្ងៃទី១១ មេសា ការិ យាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានព្រមានថា កម្ពុជា កំពុងឈរនៅមាត់ជ្រោះនៃសោនាដកម្ម ដែលបង្កឡើងដោយជម្ងឺ កូវីដ ១៩ ទោះបីជា ប្រទេសនេះកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាតក៏ដោយ។ តំណាង WHO ប្រចាំកម្ពុជា លោកស្រី Li Ailan បានសង្កត់ធ្ងន់ថា ករណីឆ្លងថ្មីនៅកម្ពុជាត្រូវបានរកឃើញជាបន្តបន្ទាប់ ហេតុដូច្នេះ ប្រសិនបើប្រទេស នេះមិនអាចរាំងស្កាត់ការផ្ទុះ រាលដាលនាបច្ចុប្បន្ននោះទេ ប្រព័ន្ធសុខភិបាលទំនងជា ត្រូវប្រឈមនឹងហានិភ័យនៃការលេចលង់ ហើយនាំទៅផលវិបាកជាមហន្តរាយដ៏ធំ។ លោកស្រីរូបនេះ ក៏បានទទូចប្រជាពលរដ្ឋកម្ពុជាគួរតែស្នាក់នៅក្នុងផ្ទះរៀងៗខ្លួនក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ មេសា) ដើម្បី ទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលវីរុសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ