តំណាងជិត ៧០០ នាក់បានចូលរួមមហាសន្និបាតតំណាងនៃសមាគមនិស្សិតវៀតណាមលើកទី ១០

(VOVWORLD) -  មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមនិស្សិតវៀតណាម លើកទី១០ បានបើកនាព្រឹកថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ។ នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាសន្និបាត រួមជាមួយថ្នាក់ដឹកនាំ បក្សនិងរដ្ឋវៀតណាមច្រើនរូប។

តំណាងជិត ៧០០ នាក់បានចូលរួមមហាសន្និបាតតំណាងនៃសមាគមនិស្សិតវៀតណាមលើកទី ១០ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងមហាសន្និបាត សមាគមនិស្សិតវៀតណាមអាណត្តិ ២០១៨-២០២៣  

ដោយមានស្មារតី “និស្សិតវៀតណាមពោរពេញទៅដោយភាពក្លាហាន ការរៀនសូត្រ ការច្នៃប្រឌិត ការងារស្ម័គ្រចិត្តការធ្វើសមាហរណកម្មនិងការអភិវឌ្ឍន៍” មហាសន្និបាតលើកនេះមានភារកិច្ច បង្កើតគោលដៅ ដាក់ចេញដំណោះស្រាយ កិច្ចការសមាគម និងការពិគ្រោះយោបល់ដើម្បីបោះ ឆ្នោតគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមសមាគមនិស្សិតវៀតណាមនីតិកាលទី១០។  

អញ្ជើញថ្លែងថ្លែងទៅកាន់អង្គសន្និបាត នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋតែងតែយកចិត្តទុក ដាក់និងថែទាំដល់និស្សិតទាំងអស់។  លោកនាយករដ្ឋមន្រ្តីបានមានប្រ សាសន៍ថា៖ “ទី១គឺ ដើម្បីជំរុញការអប់រំបដិវត្តន៍និងក្រមសីលធម៌នៃជីវ ភាពវប្បធម៌សំរាប់សិស្សនិស្សិត និងបង្កើតឲ្យជំនាន់យុវវ័យជំនាន់ថ្មីនូវគុណសម្បត្តិល្អនិងការប្តេជ្ញាចិត្តដើម្បីធ្វើសកម្មភាពនិងមានការទទួលខុសត្រូវចំពោះមាតុប្រទេស។ ទីពីរ ជំរុញការរៀបចំរាល់សកម្មភាពនៃចលនាប្រឡងប្រណាំង ដោយលើកកម្ពសតួនាទីឈានមុខនិងច្នៃប្រឌិតរបស់សិស្ស។ លើកទឹកចិត្តសិស្សឱ្យចូលរួមក្នុងការស្រាវជ្រាវ ច្នៃប្រឌិតក្នុងវិស័យវិទ្យាសាស្ត្រជាពិសេសគឺជំរុញការចាប់ផ្តើមអាជីព។ ទីបី បន្តការថែរក្សានិងស្ថាបនាសមាគមតាមទិសរស់រវើកជាង ទាក់ទាញជាង ដើម្បីមានការចលរួមរបស់និស្សិតកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

ទទួលយកការណែនាំពីនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លេខា ទី ១ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសមាគមនិស្សិត វៀតណាម លោក Le Quoc Phong បានអះអាងថា៖ “សមាគមនិស្សិត វៀតណាមក្នុងនាមជាមិត្តជិតស្និទ្ធរបស់និស្សិត រួមដំណើរ ជួយឧបត្ថម្ភគាំទ្រ ណែនាំសិស្សានុសិស្សឲ្យបន្តការលើកកម្ពស់គុណភាព លើកកំពស់តួនាទីនិងកេរ្តិ៍ឈ្មោះរបស់និស្សិតវៀតណាម។ អាស្រ័យហេតុនេះ ត្រូវបំពេញសេចក្តីត្រូវការនិងបំណងប្រាថ្នារបស់និស្សិតផង និងបំពេញនូវការទទួលខុសត្រូវរបស់ខ្លួន ដែលសក្តិសមនឹងការទុកចិត្តរបស់បក្ស រដ្ឋ និងការរំពឹងទុករបស់និស្សិត របស់វិស័យអប់រំនិងរបស់សង្គមទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ