តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទៅបំពេញទស្សនកិច្ចនៅអាល់ហ្សេរី

តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទៅបំពេញទស្សនកិច្ចនៅអាល់ហ្សេរី - ảnh 1
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទៅបពេញទស្សនកិច្ចនៅអាល់ហ្សេរី (VNA)


(VOVworld) – តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិង
កិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini នា
ថ្ងៃទី ៨ មេសា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរីក្នុង
រយៈពេល ២ ថ្ងៃ តាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសប្រទេសម្ចាស់ផ្ទះ
 លោក Ramtane Lamamra។ លោកស្រី Mogherini បានសង្កត់ធ្ងន់ថា៖ ដំណើរ
ទស្សន កិច្ចនៅអាល់ហ្សេរីលើកនេះគឺសំដៅបង្កើននិងធ្វើឲ្យស៊ីជម្រៅថែម
ទៀតទំនាក់ទំ នងដៃគូនេះលើគ្រប់វិស័យ។ លោកស្រី Mogherini បានឲ្យដឹង
ថា៖ ភាគីទាំងពីរ នឹងពិភាក្សាអំពីបញ្ហាទាក់ទិនដល់ស្ថានភាពក្នុងតំបន់
ដូចជា៖ លីប៊ី ម៉ាលី តំបន់  Sahel និងតំបន់សាហារ៉ាខាងលិច ក៏ដូចជា
កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ