តំណាងមកពីប្រទេសជាង ៦០ នឹងចូលរួមវេទិកាសេដ្ឋកិច្ចប៉ែកខាងកើត

(VOVWORLD) - យោងតាមគណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ចប៉ែកខាងកើត ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានស្វាគមន៍ភ្ញៀវនិងតំណាងចូលរួមក្នុងវេទិកាលើកទី ៤ ដែល នឹងប្រព្រឹត្តទៅពីថ្ងៃទី១១ដល់១៣ខែកញ្ញានៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី។
តំណាងមកពីប្រទេសជាង ៦០ នឹងចូលរួមវេទិកាសេដ្ឋកិច្ចប៉ែកខាងកើត - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  

ឆ្នាំនេះនឹងមានគណៈប្រតិភូមកពីប្រទេសជាង ៦០នៅលើ ពិភពលោកមកចូល រួមវេទិកាដើម្បីស្វែងរកឱកាសសហប្រតិបត្តិការនិងវិនិយោគ។ ក្នុងសេចក្តីសាទរស្វាគមន៍ លោក Vladimir Putin  បានលើកច្បាស់ថា ក្រោមប្រធានបទនៃវេទិកា ឆ្នាំនេះគឺ "តំបន់ប៉ែលខាងកើត - ពង្រីកព្រំប្រទល់នៃលទ្ធភាព » បានឆ្លុះបញ្ចាំងពី កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មនៃប្រទេសរុស្ស៊ីក្នុងទំនាក់ទំនងផ្នែក សេដ្ឋកិច្ចនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិកដ៏ធំទូលាយ។ យោងតាម លោក Vladimir Putin  ដើម្បី ជម្រុញការផ្តួចផ្តើមគំនិតខាងអាជីវកម្មនៅតំបន់ប៉េកខាងកើតនេះ ប្រទេសរុស្ស៊ីបានបង្កើតតំបន់អភិវឌ្ឍន៍ពិសេសសម្រាប់សហគ្រាស និងសំរាប់ ការចាប់ផ្តើមដាក់ដំណើរការផលិតកម្មថ្មី ក៏ដូចជា បង្កើតតំបន់កំពង់ផែ ដែលមាន យន្តការពិសេសស្តីអំពីគយនិងពន្ធដារ នៅ កំពង់ផែសេរី Vladivostok ។ ប្រការទាំងនេះ បានបើកឱកាសដ៏ធំទូលាយម្រាប់កិច្ចសហការជាមួយដៃគូ ពាណិជ្ជកម្ម វិនិយោគទុនក្នុងរយៈពេលវែង ដើម្បីអភិវឌ្ឍទម្រង់សេដ្ឋកិច្ចទំនើប និងគំរូនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀតក្នុងនោះរួមមានក្របខណ្ឌនៃរចនា សម្ព័ន្ធពហុភាគីដូចជាសហភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប  អង្គការសហប្រតិបត្តិការ ស៊ាងហៃ និង APEC ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ