តំណាងរបស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអះអាងថា គោលនយោបាយហ៊ុំព័ទ្ធិលើគុយបារបស់អាមេរិកគឺជាជំហានថយក្រោយ

(VOVWORLD) -ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ ក្រោមអធិបតីភាពប្រធានមហាសន្និបាត លោកស្រី Maria Fernanda Espinosa Garcés បានបើកសម័យប្រជុំពេញអង្គ ការពិភាក្សា និងការបោះឆ្នោតអនុម័តលើសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តលេខ A / 73 / L.3 ស្តីពី "តម្រូការលុបចោលការហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុលើគុយបារបស់អាមេរិក" ។

ថ្លែងនៅក្នុងកិច្ចពិភាក្សារួម តាំងនាមវៀតណាម លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅលើសញ្ញាវិជ្ជមានក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា កាលពីប៉ុន្មានឆ្នាំកន្លងទៅគឺកំពុងបាត់បង់ជាបន្តបន្ទាប់ ខណៈដែលរាល់វិធានការហ៊ុំព័ទ្ធ និងដាក់ទណ្ឌកម្ម ដែលត្រូវបានរដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក  Donald Trump ពង្រឹង និងពង្រីកតាំងពីខែមេសា ឆ្នាំ ២០១៧ មកម៉្លេះ ហើយបានអះអាងថា គោលនយោបាយទាំងនេះរបស់អាមេរិកគឺជាជំហានថយក្រោយ ដោយបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា វៀតណាមនឹងបោះឆ្នោតគាំទ្រចំពោះសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តរបស់គុយបា ហើយមានគោលបំណងរួមជាមួយសហគមន៍អន្តរជាតិដើម្បីអំពាវនាវឲ្យអាមេរិកលុបចោលគោលនយោបាយហ៊ុំព័ទ្ធ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់គុយបាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយពិភពលោកប្រកបដោយយុត្តិធម៌ និងសមភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ