តំណាងវៀតណាមបានទទួលពានរង្វាន់នៃការលុបបំបាត់អក្ខរកម្ម និងផ្សព្វផ្សាយចំណេះដឹង ពីបណ្ណាល័យសភាសហរដ្ឋអាមេរិក
(VOVWORLD) - ពិធីប្រគល់ពានរង្វាន់នៃការលុបបំបាត់អក្ខរកម្មនិងផ្សព្វផ្សាយចំណេះដឹងបានប្រព្រឹត្តិទៅនៅ ថ្ងៃទី ១៨ ខែតុលា នៅទីស្នាក់ការកណ្តាលនៃបណ្ណាល័យសភាសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។
តំណាងវៀតណាមគឺជាកម្មវិធី ទូសៀវភៅមេត្តាធម៌ និងដំបូលផ្ទះនៃបញ្ញា ទទួលពានរង្វាន់។ រូបថត៖ VOV-USA |
នៅឆ្នាំនេះ តំណាងវៀតណាមគឺជាកម្មវិធី ទូសៀវភៅមេត្តាធម៌ និងដំបូលផ្ទះនៃបញ្ញា មានកិត្តិយសដោយត្រូវបានលើកតម្កើងក្នុងប្រភេទ Excellent Practice (ការអនុវត្តឆ្នើម) សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការអាន និងការសិក្សាអស់មួយជីវិត ដែលរួមចំណែកដល់ការបង្កើតពលរដ្ឋពិភពលោកជំនាន់ក្រោយ ដែលពោរពេញទៅដោយប្រាជ្ញានិងមេត្តា។
|
តំណាងនៃអង្គការនានាដែលបានទទួលរង្វាន់ពីបណ្ណាល័យសភាសហរដ្ឋអាមេរិក។ រូបថត៖ VOV-USA |
|
តំណាងវៀតណាមបានឧទ្ទេសនាមអំពីសកម្មភាពរបស់ខ្លួន។ រូបថត៖ VOV-USA |
មកទល់នឹងពេលនេះ កម្មវិធីវៀតណាមទាំងពីរនេះបានកសាងបណ្តាញ ទូសៀវភៅជាង ២០.០០០កន្លែង ដែលមានសៀវភៅជាង ១,១ លានក្បាលនៅក្នុងសាលារៀនជាង ៣.០០០ សហគមន៍លំនៅដ្ឋាន និងកន្លែងសិក្សាសហគមន៍ចំនួន ១៦៨ នៅក្នុងប្រទេសចំនួន៦ (វៀតណាម ម៉ាឡេស៊ី ជប៉ុន អូស្ត្រាលី ថ្មី សេឡង់ និងសហរដ្ឋអាមេរិក) ហើយក៏បានផ្តល់ឱកាសសិក្សាពេញមួយជីវិតដោយឥតគិតថ្លៃសម្រាប់កុមារ និងមនុស្សពេញវ័យរាប់លាននាក់៕
កម្មវិធី ទូសៀវភៅមេត្តាធម៌បានផ្តល់ដំបូន្មានប្រកបដោយវិជ្ជាជីវៈដល់សាលារៀន និងសាកលវិទ្យាល័យ; ជំរុញគោលការណ៍ជំរុញការអានសៀវភៅ; របៀបរៀបចំសកម្មភាពអាន និងឆ្លងកាត់បទពិសោធន៍ទៀតផង។ កម្មវិធី ដំបូលផ្ទះនៃបញ្ញា បាននាំមកនូវសកម្មភាពចម្រុះ និងមានប្រយោជន៍ជាច្រើនដល់សហគមន៍ រួមមាន៖ បណ្ណាល័យ ថ្នាក់រៀនឥតគិតថ្លៃ; អាហារូបករណ៍សម្រាប់សមាជិកដែលខិតខំប្រឹងប្រែងក្នុងសកម្មភាព; វគ្គសន្ទនា/កម្មវិធី ការផ្លាស់ប្តូរវប្បធម៌ និងអប់រំ៕