តំណាងសមាគមកំពង់ផែវៀតណាម ត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាប្រធាន និងអគ្គលេខាធិការ APA
(VOVWORLD) - នាថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី សមាគមកំពង់ផែសមុទ្រអាស៊ីអាគ្នេយ៍(APA) បានរៀបចំសន្និសីទលើកទី៤៦ ។ ក្
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ congthuong.vn) |
នុងសន្និសីទនេះ តំណាងចំនួន ២ នៃសមាគមកំពង់ផែវៀតណាមគឺ៖ លោកវរសេនីយ៍ឯក Bui Van Quy អគ្គនាយករង Tan Cang Saigon អនុប្រធានសមាគមកំពង់ផែវៀតណាម និងលោក Nguyen Xuan Ky អគ្គនាយកកំពង់ផែអន្តរជាតិ Cai Mep (CMIT) ត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាប្រធានប្ដូរវេន និងអគ្គលេខាធិការនៃ APA សម្រាប់អាណត្តិ ២០២៣-២០២៤។
ថ្លែងសុន្ទរកថាចូលកាន់តំណែងជាប្រធាន APA សម្រាប់អាណត្តិ ២០២៣-២០២៤ វរៈសេនីឯក Bui Van Quy បានសង្កត់ធ្ងន់ថា លោកនឹងរួមដំណើរជាមួយសមាជិក APA ដើម្បីអភិវឌ្ឍន៍និងសម្រេចបាននូវគំនិតផ្តួចផ្តើមក្នុងការកសាងកំពង់ផែសមុទ្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រព័ន្ធអេកូឌីជីថលនៃកំពង់ផែសមុទ្រអាស៊ាន សមាហរណកម្មបន្ថែមទៀតជាមួយបណ្តាអង្គការសមុទ្រ និងកំពង់ផែអន្តរជាតិ (IAPH) និងបណ្តាញកំពង់ផែសេវា Apec (APSN) ការធ្វើឌីជីថលនីយកម្ម និងកំពង់ផែបៃតង កាត់បន្ថយកាបូនឌីអុកស៊ីត ដូចតាមការសន្យារបស់រដ្ឋាភិបាលនានានៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ របស់អង្គការសហប្រជាជាតិ (COP 26 ខែវិច្ឆិកា ឆ្នាំ ២០២១ នៅស្កុតឡេន ចក្រភពអង់គ្លេស) ទន្ទឹមនឹងនោះ លើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធកំពង់ផែ ដើម្បីសហគមន៍កំពង់ផែអាស៊ានកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕