តណាមមានលក្ខខណ្ឌអំណោយផលដែលអ្នកវិនិយោគជាច្រើនចង់បណ្តាក់ទុន

(VOVWORLD) - វៀតណាមមានលក្ខខណ្ឌអំណោយផលជាច្រើនដែលអ្នកវិនិយោគជាច្រើនចង់បាន ហើយធុរកិច្ចឥណ្ឌូណេស៊ីកំពុងត្រៀមគម្រោងថ្មីៗជាច្រើនសម្រាប់វិនិយោគនៅវៀតណាម។
តណាមមានលក្ខខណ្ឌអំណោយផលដែលអ្នកវិនិយោគជាច្រើនចង់បណ្តាក់ទុន - ảnh 1ប្រធាន Ciputra Group Budiarsa Sastrawinata ផ្តល់បទសម្ភាសន៍ដល់ VOV (រូបថត៖ VOV)

នេះជាការចែករំលែករបស់ប្រធានក្រុមហ៊ុន Ciputra Group លោក Budiarsa Sastrawinata បន្ទាប់ពីបានចូលរួមវេទិកាគោលនយោបាយ និងច្បាប់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងឥណ្ឌូនេស៊ី នៅទីក្រុងហ្សាកាតា នារសៀលថ្ងៃទី ៥ ខែសីហា។

ប្រធានក្រុមហ៊ុន Ciputra Group បានស្វាគមន៍ចំពោះសារនៅក្នុងសុន្ទរកថាដ៏សំខាន់របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទៅកាន់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ី ដែលនាំមកនូវទំនុកចិត្ត និងសុទិដ្ឋិនិយមជាច្រើនដល់វិនិយោគិន។ លោក Budiarsa ចែករំលែកថា៖ “នេះជាសុន្ទរកថាដ៏មានសារសំខាន់អំពីដំណើការច្បាស់លាស់ និងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគនៅវៀតណាម។ Ciputra Group មានគម្រោងវិនិយោគនៅវៀតណាម ជាពិសេសនៅទីក្រុងហាណូយ។ យើងក៏ទទួលបានលក្ខខណ្ឌអំណោយផល និងការគាំទ្រក្នុងសកម្មភាពរបស់យើងនៅវៀតណាមផងដែរ។ ហើយនៅវេទិកាគោលនយោបាយ និងច្បាប់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងឥណ្ឌូនេស៊ី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើគោលនយោបាយលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្មសម្រាប់បរទេសរបស់វិនិយោគិនឥណ្ឌូនេស៊ី។ ខ្ញុំគិតថា ទាំងនេះគឺជាសារវិជ្ជមានខ្លាំងណាស់ ហើយអាជីវកម្មឥណ្ឌូនេស៊ីនឹងមានដំណើការកាន់តែច្បាស់សម្រាប់សកម្មភាពវិនិយោគនាពេលអនាគតដ៏ខ្លីជាមួយនឹងលទ្ធផលវិជ្ជមាន”។

វាយតម្លៃអំពីឱកាស និងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាមនាពេលខាងមុខ លោក Budiarsa បានឲ្យដឹងថា វៀតណាមមានសក្ដានុពលជាច្រើនសម្រាប់វិនិយោគិន។ បច្ចុប្បន្ន Ciputra ក៏កំពុងពិចារណាលើគម្រោងសហប្រតិបត្តិការវិនិយោគថ្មីនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ